ផ្ទេរ​តំណែង​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​: កៅ ណា​រ៉ុង​
​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត ក្រោម​អធិបតីភាព ឯកឧត្តម ផា អេង​វេន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​ពិធី​នេះ​ដែរ​ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​ផង​ដែរ​។ បាន​ធ្វើឡើង​នា​រសៀល ថ្ងៃ​ចន្ទ ១​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជកា​រគ​យ​និង​រដ្ឋាករ​កម្ពុជា លេខ​០០៧ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ផ្ទេរ​ភារកិច្ច​÷

​លោក នូ ស៊ីថា ពី​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​។ ជាមួយគ្នានេះដែរ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី វិញ និង​ប្រកាស​ផ្ទេរ​ភារកិច្ច លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត អ៊ុយញ៉ុង ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម ផា អេង​វេន បាន​លើកឡើង​ថា ការផ្លាស់ប្តូរ គឺជា​ភារកិច្ច​ចាំបាច់ និង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​តាម​គោលន​យោបា​យ​ជាតិ​។ ជាមួយគ្នានេះ អ្នក​ចាស់​ផ្លាស់​ទៅ​ដោយ​ភាព​រីករាយ ដោយឡែក​អ្នកថ្មី​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ឱ្យ​បាន​ប្រសើរ ជំរុញ​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រទេស​ជិតខាង ពិសេស​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ឱ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ​។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ឱ្យបាន​នូវ​អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គោរព​ក្រមសីលធម៌ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម​សហការ​ឱ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។ ជាពិសេស គោរព​អនុវត្ត​នូវ​ភារកិច្ច​សំខាន់ៗ​ទាំង​៣ របស់​គយ​និង​រដ្ឋាករ រួមមាន​÷ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ​ជូន​រដ្ឋ​ឱ្យ​បាន​គ្រប់ និង​លើស​ផែនការ បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ឱ្យ​បាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យបាន​សមស្រប​៕

p190122a02 p190122a02aa p190122a03 p190122a03aa p190122a04 p190122a04aa p190122a05 p190122a06 p190122a07 p190122a08 p190122a09 p190122a10 p190122a11 p190122a12 p190122a13 p190122a14 p190122a15 p190122a16 p190122a17