រាជធានីភ្នំពេញ-ដោយៈសុភ័ក្ត្រ
យោងតាមព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៥១ ឯកឧត្តម អេង ជាសាន ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលថ្មី មានឋានៈស្មើរដ្ឋលេខាធិការ ជំនួសឯកឧត្តម ណៅ ធួក ដែលបានដាក់អោយចូលនិវត្តន៍។
ពិធីនេះបានប្រារព្ធធ្វើកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការក្រោមឱវាទក្រសួងកសិកម្មយ៉ាងច្រើនកុះករ ៕