ខេត្តព្រះសីហនុ-ដោយ: សុភ័ក្ត្រ
លោក សៀង សុខ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជំនួសលោកស្រី ចាតសូ រស្មី ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ វិញ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៤១ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
នេះបានធ្វើឡើងក្រោមអធិបតី ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រគល់ត្រាជូនលោក សៀង សុខ និងមានមតិផ្ដាំផ្ញើដល់លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុថ្មីដែលទើបចូលកាន់តំណែងនេះត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្បត្តិសាធារណៈ សម្បត្តិឯកជន និងរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈការស៊ើបអង្កេតប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងស្មោះត្រង់។
សូមរម្លឹកថា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៤១ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដូចខាងក្រោម÷
១-ឯកឧត្តម យ៉េត ចរិយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល។
២-ឯកឧត្តម មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍។
៣-លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
៤-លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
៥-លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
៦-លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
៧-លោក រស់ សារាំ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង។
៨-លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
៩-លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
១០-លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
១១-លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
១២-លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
១៣-លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ។
១៤-លោក ផាន់ រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
១៥. លោក ទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
១៦-លោក ឈឺន សុផុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
១៧-លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
១៨-លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
១៩-លោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
២០-លោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
២១-លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
២២-លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
២៣-លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
២៤-លោកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងឱ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌៕