​ពស់ អណ្តើក កន្ធាយ​និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​ឈ្មួញ កំពុង​នាំ​ចេញ​ទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​

​ខេត្ត​ព្រៃវែង -​ដោយ​ ៖ សុភ័ក្ត្រ​
​សកម្មភាព​របស់​ឈ្មួញ​ទុ​ច្ច រិត​នាំ​សត្វ​ពស់​, អណ្តើក​, កន្ធា​យ  និង​សត្វ​ស្លាប​គ្រប់​ប្រភេទ មាន  ដូចជា មាន់​ទឹក មាន់​ទោ កុក  ប្រវឹក ក្រ​សា​… ៘ នាំយក ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ ។ សកម្ម  ភាព​ជួញដូរ​សត្វព្រៃ ពិសេស  គឺ​ប្រភេទ​សត្វ​កម្ររ​ដែល​ជិត ផុត​ពូជ​នេះ បាន​កើតមាន​នៅ  ចំណុច​ផ្សារ​ក​អណ្តើក ស្រុក​កំពង់ ត្របែក ខេត្ត​ព្រៃវែង ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី  ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​(​ផ្សារ ក​អណ្តើក​)​បានឱ្យ​“​ពុទ្ធិ​ខ្មែរ​”​ដឹង ថា ទិដ្ឋភាព​ជួញដូរ​សត្វព្រៃ​ខុស  ច្បាប់​នេះ​កើតមាន​ជា​យូរយា មកហើយ​(​ដុះ​ស្លែ​) ពួកគាត់​ជា ប្រជាពលរដ្ឋ​មិន​ដែល​ឃើញ សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ មូលដ្ឋាន​ទប់ស្កាត់​និង​បង្ក្រាប ម្តង​ណា​នោះ​ទេ ។

​ទន្ទឹមនឹងនេះ ពួកគាត់​(​អ្នក  ឃើញ​ហេតុ​ការ​)​បានឃើញ សមត្ថកិច្ច​មក​ដល់​ទី​តាំង​ទិញ​- លក់ សត្វព្រៃ​ខុស​ច្បាប់​នោះ ជា រឿ​យៗ​ដែរ​ដោយ​ពេលមកដល់  (​កន្លែង​ទិញ​-​លក់​សត្វព្រៃ​)​មុខ  ក្រៀម​បន្ទាប់​មួយស្របក់​មក ឃើញ ដើរ​ចេញមកក្រៅ វិញ  ដោយ​ទឹកមុខ​ញញឹម​ពព្រាយ  និង​ហោប៉ៅ​ប៉ោង​ជាង​មុន ។

​ប្រភព​ដដែល​បន្តថា ពួក ឈ្មួញ​អាច​ទិញ​-​លក់ និង​នាំ ចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស វៀតណាម​បាន​យ៉ាង​រលូន​ក្លាយ ជា​ការជួញដូរ​ដុះ​ស្លែ​នេះ​ក៏ដោយ សារ​ឈ្មួញ​ទាំងនោះ​មាន​សមត្ថ ភាព​ខ្ពស់​ក្នុង​សិល្បៈ​បំភ័ន្ត​ភ្នែក មហាជន និង​សែនព្រេន រួម​នឹង  ថ្នាំ​សណ្តំ​លាភសក្ការៈ​ជា​ផល ប្រយោជន៍​និង​ថវិកា​គ្រប់​ស្ថាប័ន ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន អស់​ហើយ​ទើប​បាន​មន្ត្រី​ជំនាញ  និង​អាជ្ញាធរ​មើលមិនឃើញ ។​

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន  បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត ពិសេស ឯកឧត្តម ហាស់ សារ៉េត  អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រៃវែង ជួយ​ចាត់​វិធានការ  បង្ក្រាប​និង​ទប់ស្កាត់​សកម្មភាព ទិញ​-​លក់ និង​នាំ​យក​ទៅ​លក់ បន្ត​សត្វព្រៃ​ខុស​ច្បាប់​នៅ​ប្រទេស​វៀតណាម​ផង​ទាន ! ៕

 

2014_12_18