ឯកឧត្តម ភុ​ន សារ​ពេជ្រ អញ្ជើញ​ចុះ​តាម​មូលដ្ឋាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​

​យោង​តាម​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ស្តីពី​របប​ប្រជុំ “​រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ​” សម្រាប់​យុវជន​គណបក្ស​ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ​ក្នុង​ការចិញ្ចឹម​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត​។​

​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ដល់​មូលដ្ឋាន​ក្នុង​ស្រុក​ដងទង់​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យុវជន​គណបក្ស​មូលដ្ឋាន​ដើម្បី​ពង្រឹង​ជា​ប្រចាំ​អង្គការ​ចាត់តាំង នយោបាយ និង​សតិអារម្មណ៍​ក្នុង​ជួរ​ក្រុមការងារ​យុវជន​បក្ស​។​

​ក្នុង​ពិធី​នេះដែរ មាន​ការចូលរួម​ពី​ក្រុម​ទីប្រឹក្សា​យុវជន​ក្រុម​ការងារ​យុវជន​ខេត្ត ក្រុម​ការងារ​យុវជន​ស្រុក និង​ក្រុមការងារ​យុវជន​ថ្នាក់ឃុំ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ចំពោះ​យុវជន​ដែល​ជា​កត្តា​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​ត្រូវ​ទៅមុខ​ជានិច្ច​មិន​រា​ថយ​ជា​ដាច់ខាត​។​

​ទទ្ទឹម​គ្នា​នេះ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវមាន​មោទនភាព​ចំពោះ​ខ្លួនឯង ចំពោះ​គណបក្ស ការ​ធ្វើការ​ជូន​បក្ស​មិន​ខុស​ពី​ធ្វើការ​ជូន​ខ្លួនឯង​នោះ​ទេ ព្រោះ​យើង​បាន​ចូលរួម​នាំមក​នូវ​ការអភិវឌ្ឍ និង​ការពារ​សន្តិភាព​ទូទាំង​ប្រទេស ហើយ​គោលនយោបាយ​របស់​បក្ស​ក្លាយជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​សូមជម្រាបថា នៅ​ក្នុង​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​មួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ជាទីបំផុត លើ​អ្នក​បន្តវេន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​បច្ចុប្បន្ន និង​តទៅ​អនាគត​។ ឆ្លង​តាមរយៈ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​កំណើន​នៃ​ធនធានមនុស្ស​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សុទ្ធសឹង​ជា​យុវជន​ប្រកប​ដោយ​ថាមពល និង​ចំណេះដឹង​ខ្ពស់​។ កម្លាំង​យុវជន​ទាំងនេះ គឺជា​កម្លាំងចលក​រយ៉ា​ង​រឹងមាំ និង​ជា​ធនាគារ​ខួរក្បាល​របស់​ជាតិ​ដែល​នឹង​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ចូលរួម​កសាង និង​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​រុងរឿង​ទៅមុខ​។​

​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យុវជន​មាន​ចំនួន​ប្រមាណ ៦៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប គឺ​ជា​កម្លាំង​ស្នូល​របស់​ប្រទេសជាតិ​។ ការបញ្ចូល​កម្លាំង​យុវជន​ក្នុង​ការដឹកនាំ​ប្រទេស​គឺ​ជា​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ​របស់ សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បង្កើន​សមត្ថភាព​ដឹកនាំ​របស់​មនុស្ស​ជំនាន់​ក្រោយ និង​ជា​ការគិតគូរ​ប្រកបដោយ​គតិបណ្ឌិត​ក្នុង​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​បន្តវេន​ដឹកនាំ​ប្រទេសជាតិ រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​យុវជន​ជំនាន់​សម្តេច​តេ​ជោបាន​លះបង់​សព្វបែបយ៉ាង និង​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​ប្តូរ​យក​នូវ​ភាព​សុខក្សេមក្សាន្ត និង​ការរីកចម្រើន​ជូន​ជាតិ​មាតុភូមិ​ដូច​សព្វថ្ងៃនេះ​។​

r181112a1 r181112a2 r181112a3 r181112a4 r181112a5 r181112a6 r181112a7-(1) r181112a7-(2) r181112a7-(3) r181112a7-(4) r181112a7-(5) r181112a7-(6)