ខេត្តកំពត-ដោយៈប៉ាកកាមាស
យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានអោយសារព័ត៌មាន “ពុទ្ធិខ្មែរ” ដឹងថា អាជីវកម្ម មានអាជ្ញាប័ណ្ណកាយដី ថ្ម មួយកន្លែងស្ថិតនៅភ្នំកកោះ ស្រុកទឹកឈូ ខេត្តកំពត ដោយកាលពីមុនអាជ្ញាប័ណ្ណនេះគឺឈ្មោះ ញាន ភ័ណ្ឌ ជាអ្នកគ្រប់គ្រងធ្វើអាជីវកម្ម តែដល់ពេលចប់អាជ្ញាប័ណ្ណហើយនោះ ម្ចាស់អាជ្ញាប័ណ្ណអាងខ្នង អាងខ្សែ ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត មិនព្រមបង់ពន្ធថ្លៃសួយសារជូនរដ្ឋទេ ពោលគឺជំពាក់ ទោះដល់ធ្វើអាជ្ញាប័ណ្ណថ្មី ។ មន្ត្រីរ៉ែនិងថាមពល ក៏ដូចក្រសួងរ៉ែនិងថាមពល មិនផ្តល់អាជ្ញាប័ណ្ណអោយទេ ទើបលោក មាស សាវន សមាជិកក្រុមប្រឹក្សាខេត្ត អតីតជាអនុប្រធានមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពត បានយកឈ្មោះប្រពន្ធលោកមាស សាវន ឈរឈ្មោះវិញ ដូច្នេះគ្រាន់តែប្តូរឈ្មោះផ្សេងទេ តែអ្នកធ្វើគឺដដែល។ នេះជាការបំភ័ន្តភ្នែកថ្នាក់លើតែប៉ុណ្ណោះដើម្បីប្រព្រឹត្តអំពើពុក រលួយ។ ដូច្នេះ សូមឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង មេត្តាពិនិត្យរឿងនេះផង ព្រោះខាតបង់ថវិការជាតិជាច្រើនណាស់ពីការដ្ឋាននេះ ដោយមានការចូលដៃ ជើង ពីមន្ត្រីជំនាញមួយចំនួនក្នុងមន្ទីររ៉ែនិងថាមពលខេត្តកំពត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត។ ព្រោះថាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកវាយតម្លៃក្នុងការបង់សួយសារជូនរដ្ឋ។ បច្ចុប្បន្ននេះមានរឿងមន្ត្រីអាងខ្នងអាងខ្សែនេះកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃ ដោយបន្លំភ្នែកថ្នាក់លើ យកទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមកធ្វើអាជីវកម្មហើយ ធ្វើមាន ធ្វើបាន ដូច្នេះមានតែ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ឯកឧត្តម ស៊ុយ សែម ឯកឧត្តម អូន ពន្ធ័មុន្នីរត្ន័ ទេដែលអាចរកឃើញពីភាពអាណាធិបតេយ្យ របស់មន្ត្រីខិលខូចនៃរឿងការដ្ឋានកាយថ្មរបស់លោក មាស សាវន នេះ ៕
ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលការកាយដីនៅភ្នំកកោះខេត្តកំពត ផងទាន!
