ខេត្តកំពត-ដោយ: សុភ័ក្ត្រ
សាលាដំបូងខេត្តកំពត សូមប្រកាសថា ចំពោះរឿងក្តី ស្តីពីការលក់ដោយបង្ខំលើអចលនវត្ថុ មានដូចខាងក្រោម÷
-ដីដែលមានក្បាលលេខ ÷ ០៧០៣១២០១១៤២៣ មានទីតាំងស្ថិតនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
-ដីដែលមានក្បាលលេខ ÷ ០៧០៣១២០១១៤២៤ មានទីតាំងស្ថិតនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
-ដីដែលមានក្បាលលេខ ÷ ០៧០៣១២០១១៤២៥ មានទីតាំងស្ថិតនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
-ដីដែលមានក្បាលលេខ ÷ ០៧០៣១២០១០៤១៥ មានទីតាំងស្ថិតនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
សាលាដំបូងខេត្តកំពត សូមជូនដំណឹងដល់ភាគីដែល មានប្រយោជន៍ពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា តុលាការនឹងអនុវត្តការលក់ដោយបង្ខំចំពោះអចលនវត្ថុតាមវិធីដូចខាងក្រោម÷
-លក់ឡាយឡុងដោយស្រោមសំបុត្រ
-កាលបរិច្ឆេទនៃការលក់ ÷ ម៉ោង ០៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
-ទីកន្លែងលក់ ÷ បន្ទប់លក់នៃសាលាដំបូងខេត្តកំពត
-កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចអនុញ្ញាតឱ្យលក់ ÷ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
-តម្លៃលក់អប្បរមា ÷ ៤០០.០០០ (សែសិបម៉ឺន) ដុល្លារអាមេរិក
-ប្រាក់ធានាលើសំណើទិញ ÷ ៤០.០០០ (បួនម៉ឺន) ដុល្លារអាមេរិក
-វិធីផ្តល់ប្រាក់ធានាលើសំណើទិញខាងលើ ÷ ដោយប្រាក់សុទ្ធ
-អំឡុងពេលសម្រាប់ឱ្យសាធារណជនមើលអំពី (ឯកសារលម្អិតអំពីវត្ថុ) និង (របាយការណ៍ស្តីពីការវាយតម្លៃ) ជាអាទិ៍ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
-កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចអនុញ្ញាតឱ្យលក់ ÷ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។