​ក្រុម​ហ៊ុន​ម៉ូ​ម៉ី​ប៉ា អនុញ្ញាត​ឱ្យ​ឈ្មួញ​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឆ្លងកាត់​ទីតាំង​ក្រុម​ហ៊ុន

​ខេត្ត​មណ្ឌល​គី​រី ដោយ​ ៖ សុភ័ក្ត្រ​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ការដឹកជញ្ជូន​ឈើប្រណិត  យ៉ាង​គគ្រឹកគគ្រេង​ទាំងអស់ នេះ​គឺ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​នៅក្នុង ឃុំ​ថ្មី​និង​ឃុំ​កន្ទូត​នេះ​តែម្តង ថៅ  កែ​ទាំងអស់​នោះ​ដែល​មាន​ទី​១-​ឈ្មោះ ហេង ប៉ាង​, ទី​២​ឈ្មោះ  សេក ពក ទី​៣​ឈ្មោះ ធា ទី​៤  ឈ្មោះ ធុង​, ទី​៥​ឈ្មោះ ថា នេះ ដែល​អំណះអំណាង​ថា​ខ្លូន​មាន ខ្សែ​នៅ​ពីក្រោយ​ខ្នង​ទៀត​ផង​។

​ក្រុម​ឈ្មួញ​ទាំងអស់នេះ  បាន​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ ប្រណិត​ចេញពី​ខេត្ត​មណ្ឌល​គី​រី  តាមរយៈ​រទេះគោ​ចូល​ក្នុង​ដី ក្រុមហ៊ុន​រាប់រយ រាប់ពាន់​រទេះ  ក្នុង​មួយ​ខែៗ ហើយ​យកមក ដាក់​លើ​ឡាន​បា​ឡែន លុច​សិស  ឆ្លាម កាមរី​គូទ​ហើម ហាយ  ឡែន​ឌ័​រ និង​កាមរី​វះ​គូទ​ក្នុង  មួយ​យប់ៗ​សឹងតែ​ទល់​ភ្លឺ​។

​ដោយ​គ្មាន​ការទប់ស្កាត់​និង  ចុះ​បង្ក្រាប​ពី​មន្ត្រី​ពាក់ព័ន្ធ​ទាំង អស់​នោះ​ឡើយ ជាពិសេស  លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃ ឈើ​ដែល​មានឈ្មោះ សុខ គោ  លោក​គ្មាន​បំណង​និង​ឆន្ទៈ​ក្នុង ការបង្ក្រាប​ទេ ប្រហែលជា  លោក​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងស្រុក​ចិត្រ​បុរី​នេះ​ដាក់​លុយ ក្នុង​ហោប៉ៅ​ពេញ​អស់ហើយ មើល​ទៅ​បាន​ជា​មិន​បង្ក្រាប​។​

​ប្រភព​ព័ត៌មាន​ចេញពី  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង ភូមិ​១០៥ បាន​និយាយ​តៗ​គ្នា  ប្រាប់​អ្នកសារព័ត៌មាន​ថា​សព្វ ថ្ងៃនេះ​គាត់​មាន​ការព្រួយបារម្ភ  និង​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ លោក ម៉ាប់ ដែល​ជា​ប៉ូលីស  យាម​ប៉ា​រ៉ាស់​ក្រុមហ៊ុនម៉ូ​ម៉ី​ប៉ា នេះ​ណាស់ ពី​ព្រោះ​ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ទៅ​អារឈើ​ធ្វើ​ផ្ទះ​គឺ ត្រូវការ​បង់ប្រាក់​ជាមុន​អោយ លោក ម៉ាប់ ក្នុង តំលៃ​ម៉ាស៊ីន មួយ ១៥ ម៉ឺន​រៀល បើ​ពុំ​បាន  ប្រាប់​ទេនោះ គឺ​លោក​យក​ម៉ាស៊ីន​មួយ ៣០​ម៉ឺន​រៀល​ជាប្រចាំ  ហើយក៏​បាន​បន្តទៀតថា​លោក ម៉ាប់​នេះ​ដែរ មាន​ម៉ាស៊ីន​អារ   ឈើ​ខ្លូន​ឯង​មាន​ដល់​ទៅ​៤​គ្រឿង  សំរាប់ធ្វើ​អាជីវកម្ម​របស់​ខ្លួនឯង  បានន័យថា​រក​ផង ចាប់​គេ​ផង​។​

​គេ​បាន​ឃើញ​ឈ្មោះ ស្រេង  និង​ឈ្មោះ បុល ដែល​ជា​តំណាង ឱ្យ​ក្រុមហ៊ុន​ម៉ូ​ម៉ី​ប៉ា នេះ​កំពុងតែ  សប្បាយចិត្ត​ក្នុង​ការ​យក​លុយ រាប់​ក្បាល​ឡាន ។ គួរបញ្ជាក់​ថា  ក្រុមហ៊ុន ម៉ូ​ម៉ី​ប៉ា បាន​បើក​ប៉ា រ៉ា​ស់​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន ឈើ​ប្រណីត​ឆ្ពោះ​មក​កាន់​ភូមិ  ១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ​យ៉ាង​គគ្រឹកគគ្រេង​ដោយ មិន​គិត​ពី​ការអនុវត្តន៍​នឹង​ច្បាប់  ៕

2014_12_18-(11) 2014_12_18-(12)