ដី​ចំណី​មាត់សមុទ្រ​នៅ​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ត្រូវបាន​អតីត​មន្ត្រីជលផល​ចូល​និវត្ត​ន៏​ម្នាក់ កំពង់​ចាក់គ្រឹះ​សសរ​បេតុង​សាងសង់​ផែ រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ

​ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​
​បើទោះបីជា​មាន​ការហាម​ប្រាម​ដាច់​ខាត​ពី​អាជ្ញាធរខេត្ត ចំពោះ​ការសាងសង់​សំណង់​ផ្សេងៗ នៅ តាម​ជើង​ទំនប់ ឬ សង់​លើ​ទឹក​ដោយ​មិនមាន​ច្បាប់​អនុញ្ញាតិ (​អាច​រក្សា​ទុក​បាន​ត្រឹមតែ​សំណង់​ចាស់​ដែល មាន​ស្រាប់​)  សកម្មភាព​ចាក់​ដី​លប់​ព្រែក លប់​ដីព្រៃ​លិច​ទឹក និង​ចាក់គ្រឹះ​បេតុង​រំលោភ​យក​ដី​មាត់​ឆ្នេរ មាត់សមុទ្រ​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​នេះ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ។​

​ជាក់ស្តែង នា​ពេល​ថ្មីៗ នេះ (​ចុង​ខែ​មករា​) ដី​មាត់សមុទ្រ​ទំនប់រលក​មួយកន្លែង មាន​ទីតាំង​នៅ​ទល់មុខ​កង​នាវា​ជើង​ទឹក​ផ្នែក​ដឹកជញ្ជូន ស្ថិតនៅក្នុង​ភូមិ​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​អតីត​មន្ត្រីជលផល ចូល​និវត្ត​ន៏​ម្នាក់ កំពុង​ចាក់គ្រឹះ​សសរ​បេតុង​ថ្ម​សាងសង់​ផែ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ( សុំ​មិន​បញ្ចេញ​ឈ្មោះ ) រស់​នៅ​មូលដ្ឋាន​ក្នុងភូមិ ទំនប់រលក បាន​អោយ​សារព័ត៌មាន “​ពុទ្ធិ​ខ្មែរ​” ដឹងថា “​ម្ចាស់​ដី​ផ្ទះ​ដែល​កំពុង​ចាក់​សសរ​គ្រឹះ​បេតុង​ថ្ម​សាង សង់​ផែ​នៅ​ចំនុច​មុខ​កង​នាវា​ជើង​ទឹក​ផ្នែក​ដឹកជញ្ជូន គឺ​អតីត​ជា​មន្ត្រី​ជលផល​ចូល​និវត្ត​ន៏​”​។ ប្រភព​ដដែល បន្តថា “​ម្ចាស់​សាងសង់​មាន​ចេតនា​រំលោភ​យក​ផ្ទៃសមុទ្រ​របស់​រដ្ឋ និង​មិន​គោរព​ច្បាប់​ព្រមទាំង អាង ខ្លួន​មាន​អំណាច​ធ្វើ​អី​តាមតែ​អំពើ​ចិត្ត​”​។​

​គួ​រំលឹក​ដែរ​ថា សកម្មភាព​របស់​អតីត​មន្ត្រីជលផល​ចូល​និវត្ត​ន៏​រូប​នេះ​កំពុង​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ជូន ដំណឹង​របស់​សាលាខេត្ត​ព្រះសីហនុ លេខ​៣០២ ស​ជណ​/១៤ ចុះ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤៕

1422844262871 1422844271134 1422844244965 1422844254346