តំបន់​ព្រៃ​ឡង់​ត្រូវបាន​មន្ត្រី​ខិលខូច​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​

ខេត្ត​កំពង់ធំ​-​ដោយ​:​ប៉ាកកា​មាស​
​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​លាតសន្ធឹង​ធំធេង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដោយ​មាន​ឈើ​មានតម្លៃ​រាប់មិនអស់ តែ​អនិច្ចា​ណាស់ តំបន់​ព្រៃ​ឡង់​រាប់ម៉ឺន​ហិកតា ត្រូវបាន​ជន​ទុច្ចរិត​បំផ្លិចបំផ្លាញ គ្មាន​មេត្តា​ចំពោះ​ព្រៃឈើ​ដ៏​មហាសាល​នេះ​។ លើសពីនេះទៅទៀត ពេល​សារពត៌មាន បណ្តាញ​អ្នក​ស៊ី​ប​ការ​ពិសេស បាន​ចុះ​ទៅ​តំបន់​ព្រៃ​ឡ​ង់ មើលឃើញ​ពី​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំ​សម្បើម​បែបនេះ​ទើប អង្គភាព​សារព័ត៌មាន សហការ​ជាមួយ​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន អង្គការ​ការពារ​បរិ​ស្ថាន និង​ធនធានធម្មជាតិ ចុះ​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ច្រក​តោ​ល ច្បស់​រាក់ អូ​ថា្ល​ន់ អូ​តា​អុង អូ​តា​លៃ អូ​ឈ្នូរ តំណាក់​កកោះ តំបន់​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន ៩៥ ដែលមាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ចំនុច​ព្រះអាទិត្យ​ទេ ចុះ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ទាំងនេះ​ចុះទៅ​កាប់​ឈើ​នៅ​តំបន់​ខាងលើ​ទៅ វិញ ហើយ​តំបន់​ខាងលើ​ត្រូវបាន​មន្ត្រី​ថា្នក់​ស្រុក កំពុង​រុករាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​កាប់​លក់​អោយ​ឈ្មួញ​។​

​យោងតាម​ប្រភព​បាន​អោយដឹងថា ឈ្មោះ​អ្នក​កាប់​ព្រៃ​ដី​រដ្ឋ​ទាំងនោះ​មាន អ៊ួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់ ដែល​ជា​មេខ្លោង​កាប់​ព្រៃ​រដ្ឋ ធ្ចើជា​ដី​កម្មសិទ្ធិ​លក់​អោយ​ឈ្មួញ​បាន រាប់សិប​ម៉ឺន​ដុល្លារ ដោយ​ឈ្មោះ អ៊ួ​ង ម៉ាលី នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្សឹបប្រាប់​សារពត៌មាន​យើង​អោយដឹងថា​ជា បុគ្គល​មានអំណាច​ក្នុង​ស្រុក​សណ្តាន់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឡើយ ព្រោះ​អ៊ួង ម៉ាលី​នេះ អាងខ្នង​មហិមា​នៅ​ពីក្រោយ គេ​ចង់​ធ្វើ​អី្វ​ក៏បាន តែ​បើ​ប្រជាពលរដ្ឋ​កាប់​ដី​បង្ករ​បង្កើន​ផល​បន្តិចបន្តួច ត្រូវបាន​លោក​អធិការ​ចាប់​វ៉ៃខ្នោះ​និង​បញ្ជូន​ទៅ​អោយ​សាលា​ដាក់គុក​ទាំង អស់​។ ចំពោះ​ខ្លួន​កាប់​ព្រៃ​យក​ដី​លក់​រាប់រយ​ហិកតា​ក៏​គ្មាន​នរណា​ហ៊ាន​ក្អក ដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា រឿង​កាប់​បំផ្លាញ​ឈើ ជួញ​ឈើ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ដូច​តទៅ ទី​មួយ​ឈ្មោះ អ៊ូ សុធា បញ្ជាការ​សឹក​រង​ស្រុក​សណ្តាន់ ទី​ពីរ​មានឈ្មោះ យាយ រ៉ើម​, នៅ ភា នៅ​ភូមិ​សំរោង ឃុំ​មាន​រិទ្ធិ ឈ្មោះ​ឆាយ នៅ​ភូមិ​សណ្តាន់​ស្រុក​សណ្តាន់ ជា​មេ​បំផ្លាញ​ឈើ​និង​ជួញ​ឈើ​ប្រចាំ​ស្រុក​សណ្តាន់​ដែលមាន​ខ្នង​ពីក្រោយ​ការពារ​៕

2015_02_01c 2015_02_01a