ខេត្តមណ្ឌលគិរី-ដោយ:សុភ័ក្ត្រ
យោងតាមប្រភពព័ត៌មានពីស្រុកអូររាំង បានអោយសារព័ត៌មានពុទ្ធិខ្មែរ ដឹងថា បច្ចុប្បន្នគេសង្កេតឃើញកើតមានសកម្មភាពកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញ បន្ទុកចេញពីតំបន់ព្រៃឧទ្យានជាតិស្រុកកែវសីមា នឹងដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី។ ប្រភពដដែលបានបន្តថា ការដឹកជញ្ជូនឈើប្រណឹតយ៉ាងសកម្មជារៀងរាល់ថ្ងៃមិនថាយប់ឬថ្ងៃនោះទេ យ៉ាងហោច ណាស់គេសង្កេតឃើញមានរថយន្តពី៦គ្រឿង ទៅ១០គ្រឿងក្នុង១ថ្ងៃៗផ្ទុកសុទ្ធតែ ឈើប្រណឹតជាប្រភេទ ឈើលេខ១ ដឹកជញ្ជូនយកមកលក់ឲ្យឈ្មោះហ៊ុន ជា នឹងឈ្មោះ លឹម ប៊ុណ្ណា េះ ( ហៅខ្នា ) ជាមេឈ្មួញមានលុយមាន អំណាចឈរចាំទិញ គេមិនដែលឃើញមានសមត្ថកិច្ចប៉ូលិស បេអឹម ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើនៅតាមដងផ្លូវនោះបង្កាបម្ដង ណានោះទេ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើក្នុងមូលដ្ឋានរបស់ពួកគាត់នៅតែប្រឈមនឹងការកាប់បំផ្លាញឥតឈប់ឈរ ជាពិសេសឈើ ប្រណឹត នឹងឈើប្រភេទលេខ១ ស្ទើតែវិនាសហិនហោចអស់ហើយគឺមានឈ្មួញជាច្រើនសុទ្ធតែប្រើស្បែក ជាកងកម្លាំង សមត្ថកិច្ច មកដឹកឈើយកទៅលក់ឲ្យឈ្មួញធំ២នាក់គឺឈ្មោះ ហ៊ុន ជា នឹងឈ្មោះ លឹម ប៊ុណ្ណា ដែលល្បីល្បាញខាងទឹញឈើប្រណិត និងដឹកជញ្ជូនឈើប្រណឹតទៅ តាមច្រករបៀងដាក់ដាំស្ថិតនៅក្នុង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្ពួសទៅលក់ឲ្យឈ្មោះ ជឿង ដែលជាជនជាតិយួនឈរចាំទទួល ទឹញឈើប្រណឹតនៅក្នុងទឹកដីប្រទេសវៀតណាមនោះតែម្ដង។
ប្រភពដដែលបានបន្តទៀតថា រឿងនេះប្រធានមន្ទីរបរិស្ថានខេត្ត នឹងមន្ត្រីការពារព្រៃឈើឧទ្យាន ជាតិ និងដែនជម្រកសត្វព្រៃ ព្រមទាំង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត នឹងលោកនាយខ័ណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឋលគិរី តើមានវិធានកាបើបណាទៅលើឈ្មួញបំផ្លាញព្រៃឈើទាំងនោះ? ឬមួយមានការពាក់ព័ន្ធ មិនហ៊ានបង្ក្រាបគិតតែប្រមូលប្រយោជន៍ដាក់ហោប៉ៅប៉ុណ្ណោះ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្នអ្នកមានលុយ អ្នកមានអំណាច បាន បញ្ចុះបញ្ជូលឲ្យប្រជាពលរដ្ឋក្រីក្រយកម៉ាស៊ីនត្រង់សឺន័រចូលព្រៃឧទ្យានជាតិកែវសីមា និងព្រៃសហគមន៍ ដើម្បីកាប់ឈើប្រណឹត នឹងឈើប្រភេទលេខ១ យកមកលក់ឲ្យពួកគេ។ បើយោងតាមប្រភពពីក្រុមឈ្មួញមួយ ចំនួនបានឲ្យដឹងថា ក្នុងមួយខែៗឈ្មោះហ៊ុន ជា នឹង ឧកញ៉ា លឹម ប៊ុណ្ណា ( ហៅខ្នា )បានចំណាយលុយរាប់ សិបម៉ឺនដុល្លាក្នុងការសម្រួលដល់មុខរបរដឹកជញ្ជូនផល-អនុផលព្រៃឈើប្រណឹតទៅលក់នៅប្រទេសវៀតណាម ផ្ដាច់មុខតាមស្រុកអូររាំង ( ចំនុចច្រករបៀងដាក់ ដាំ ) ខេត្តមណ្ឌលគិរី។
ចំពោះករណីខាងលើ សារព័ត៌មានពុទ្ធិខ្មែរ មិនអាចធ្វើការទាក់ទង ឈ្មោះ ហ៊ុន ជា នឹងឈ្មោះ លឹម ប៊ុណ្ណា ( ហៅខ្នា ) ដើម្បីសុំការបំភ្លឺ ៕