ខេត្តបន្ទាយមានជ័យ- ដោយ ៖ ធូ គីមឆេ
ករណីទំនាស់ដីធ្លីទំហំ ៤ ហិកតា នៅចំណុចភូមិក្បាល ស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យបានអូសបន្លាយពេលជា ច្រើនឆ្នាំពីសំណាក់ដើមបណ្តឹង ឈ្មោះ គឹម សារិន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ២០ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងឈ្មោះ ញឹម ម៉ែន ភេទប្រុស អាយុ ៧០ឆ្នាំ ជន ជាតិខ្មែរ អស័យដ្ឋានផ្ទះលេខ ៧៥ ផ្លូវលេខ ២កន្លះ ភូមិ ២០ឧសភា ខេត្តបាត់ដំបង ។
ចំណែកឯកូនសហបំណុល (ចុងបណ្តឹង)ទាំង៣០គ្រួសារ រួមមាន ៖ ១-ឈ្មោះ ទៀ ឆាយ ហាក់ ភេទប្រុស, ២-ឈ្មោះ ម៉េង ភេទប្រុស, ៣-ឈ្មោះ នំ ប៉ោយ ភេទប្រុស និងប្រពន្ធ ឈ្មោះ ជូន សេងហួន, ៤-ឈ្មោះ ឡុង ចន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ, ៥-ឈ្មោះ ស៊ឹម សន្ថា ភេទប្រុស, ៦-អ៊ុន វ៉ាន វ៉ែ់ន ភេទប្រុស, ៧-រ៉ាត់ រ៉ា ភេទប្រុស, ៨-តាន់ អូនាង ភេទស្រី, ៩-រ័ត្ន វណ្ណា ភេទ ប្រុស, ១០-សុខ ហ៊ាង ភេទ ប្រុស, ១១-សៀង សុភារ័ត្ន ភេទប្រុស, ១២- ឃុន សំបូរ ភេទប្រុស, ១៣- ចក់ ផានិត ភេទប្រុស, ១៤-ឡេង ហេង ភេទប្រុស, ១៥-ហៅ ប៊ុនធឿន ភេទប្រុស, ១៦-ប្រាក់ ស៊ីម ភេទប្រុស, ១៧-សឿន ហឿន ភេទប្រុស, ១៨-ផៃ សំអាត ភេទប្រុស, ១៩-កាង គូ ភេទ ប្រុស ២០-ជឹម ឆយ ភេទ ប្រុស, ២១-ម៉េង ហួ និងប្រពន្ធ ឈ្មោះ ឡោ សាឡាត់, ២២- អៀង ចក់ ភេទប្រុស, ២៣- សាន់ ហួន ភេទប្រុស, ២៥- សែម ស៊ីណន ភេទប្រុស, ២៦- ឆាយ ម៉ាឡា ភេទប្រុស, ២៧- ផៃ សុងឡេង ភេទប្រុស, ២៨- ធូ គឹមឆេ ភេទប្រុស, ២៩-ធី ភេទប្រុស, ៣០-អាយ អូន ភេទស្រី មានទីលំនៅស្ថិតនៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋរងគ្រោះ(សហកូន បំណុល)ចុងបណ្តឹងបានឱ្យ“ពុទ្ធិ ខ្មែរ”ដឹងថា ដីទំហំ ៤០០០ ម៉ែត្រការ៉េ(៤ហិកតា)នៅភូមិ ក្បាលស្ពាន សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ មាន ១១៨គ្រួសារបានសង់លំនៅដ្ឋាន រស់នៅជាច្រើនឆ្នាំមកហើយ ។
ស្រាប់តែលេចមុខឈ្មោះ គឹម សារិន និងញឹម ម៉ែន ដើម បណ្តឹង (ម្ចាស់បំណុល)ប្តឹង៣០ គ្រួសារ ក្នុងចំណោម ១១៨ គ្រួសារមកកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ក្រោម ការអនុវត្តន៍ច្បាប់របស់សាលា ដំបូងខេត្តបន្ទាយមានជ័យបាន ចេញដីកាសម្រេចរក្សាការពារ ហាមឃាត់សហកូនបំណុលក្នុង ការធ្វើសកម្មភាពលក់ដូរជួល បញ្ចាំ ផ្ទេរសិទ្ធិ ហ៊ីប៉ូតែក ឬធ្វើ អំណោយទានទៅឱ្យអ្នកដទៃ នូវអចលនវត្ថុនៃដីដែលមាន ទំហំ ៤០.០០០ម៉ែត្រការ៉េ (បួន ម៉ឺនម៉ែតការ៉េ)មានទទឹង១០០ ម៉ែត្រ បណ្តោយ ៤០០ម៉ែត្រ មានព្រំប្រទល់ខាងជើងទល់នឹង ផ្លូវលំ ខាងត្បូងទល់នឹងផ្លូវលំ ខាងកើតទល់នឹងផ្លូវលំ២០ម៉ែត្រ និងខាងលិចទល់នឹងផ្លូវលំមាន ទីតាំងស្ថិតនៅត្រង់ចំណុចពីផុត ប្លង់របស់គណៈកម្មការប៉ោយ ប៉ែត ភូមិក្បាលស្ពាន សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាបណ្តោះ អាសន្នដើម្បីរង់ចាំតុលាការ សម្រេចដល់រឿងអង្គសេចក្តី ចប់សព្វគ្រប់ ។
ប៉ុន្តែដោយឡែក យោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤ សា លាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចលុបចោលការ ហាមឃាត់នៃដីកាសម្រេចរក្សា ការពារចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៤ ចំនួន ០៣គ្រួសារ ក្នុងចំណោម ១១៨ នៃបណ្តឹង ៣០គ្រួសារ រួមមាន ៖ ១- ឈ្មោះ សែម ស៊ីលាន និងប្រពន្ធ ឈ្មោះ ឈុន ទូច, ២-ឈ្មោះ សៀង សុភារ័ត្ន និងប្រពន្ធ ឈ្មោះ ពេជ្រ ចិន្តា និងទី ៣- ឈ្មោះ ថៃ តាំងអៀង (តំណាង ភាគី) ។ លើកលែង ៣គ្រួសារ នេះ ចំណែកឯ ១១៥ទៀត ត្រូវ បានសាលាដំបូងខេត្តបន្ទាយមាន ជ័យដាក់ដីកាសម្រេចការពារ រក្សាដដែល ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ចំនួន ១១៨គ្រួសារ បានមករស់ នៅសង់លំនៅដ្ឋាននិងអាស្រ័យ ផលលើផ្ទៃដីទំហំ ៤ហិកតានោះ អស់ជាច្រើនឆ្នាំមកហើយ ។
ចំណែកសិទ្ធិគ្រប់គ្រង និងថែរក្សាដីរបស់ពួកគាត់(១១៨ គ្រួសារ)គឺមានការទទួលស្គាល់ ចាប់តាំងពីអាជ្ញារសង្កាត់រហូត ដល់ក្រុងប៉ោយប៉ែតទៀតផង។ ជាមួយគ្នានេះមានគ្រួសារខ្លះ បានធ្វើប្លង់រឹងរួចរាល់ហើយដែរ។
ប្រជាពលរដ្ឋទាំង ១១៥ គ្រួសារ សំណូមពរឱ្យរាជរដ្ឋាភិ បាលនិងសាលាដំបូងខេត្តនិង ឯកឧត្តមអភិបាលនៃគណៈអភិ បាលខេត្តផ្តល់ភាពយុត្តិធម៌ចំពោះ ពួកគាត់ផងព្រោះទីតាំងដីដែល ពួកគាត់រស់នៅនេះសុទ្ធមានឯក សារនិងការទទួលស្គាល់ពីអាជ្ញា ធរសង្កាត់ និងក្រុង ។
ម្យ៉ាងវិញទៀត សព្វថ្ងៃពួក គាត់(១១៨គ្រួសារ)គឺជាអ្នក រងគ្រោះយ៉ាងពិតប្រាកដ គឺមិន រំលោភយកដីរបស់អ្នកដទៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនដូចការចោទ ប្រកាន់នោះទេ ៕