ឯកឧត្តម ហ៊ុន សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​បារាយណ៍

​ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហូរ វិចិត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ​
​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​បារាយណ៍​ចំនួន ២៩៨​នាក់ អមដំណើរ​ដោយ លោក មូល វិចិត្រ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ដូន​កែវ និង​លោក ឈុន ស្រ៊​
​។

​ពិធី​នេះ​បារ​ព្ធ​ធ្វើ​នៅ​ទីស្នាក់កា​រគណប​ក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បារាយណ៍ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ឯកឧត្តម ហ៊ុន សុខា ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ បាន​អញ្ជើញ​ប្រគល់​សេចក្តីសម្រេច​ទទួលស្គាល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បារាយណ៍​ដល់​សមាជិកប​ក្សទាំង ២៩៨​នាក់​។

​ឯកឧត្តម​ប្រធានកិត្តិយស បាន​មានមតិ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ព្រមទាំង​លើកទឹកចិត្ត​ចំពោះ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​បាន​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​បំផុត ក្នុង​បុព្វហេតុ​គាំទ្រ​បេក្ខភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុន សុខា បាន​ឧបត្ថម្ភ​ថ្លៃ​សិក្សា​, សម្ភារ​សិក្សា និង​កង់​មួយ​គ្រឿង​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ដល់​យុវតី​ជា​សិស្ស​ក្រីក្រ​ម្នាក់​ឱ្យ​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​។ ដែល​យុវតី​ជា​សិស្ស​រូប​នេះ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​ទី​១២) ទទួលបាន​និទ្ទេស C  តែ​គ្រួសារ​គ្មាន​លទ្ធភាព​ឱ្យ​រៀន​បន្ត បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​។​

​មុន​បញ្ចប់​កម្មវិធី ឯកឧត្តម​គណៈអធិបតី រួម​នឹង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​បារាយណ៍​បាន​ថតរូប​អនុស្សាវរីយ៍​ប្រកប​ដោយ​ភាពស្និទ្ធស្នា​ល​បំផុត​ក្នុងនាម​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​។​

 

img18090801

img18090802

img180908a1 img180908a2 img180908a3 img180908a4 img180908a5 img180908a6 img18090800 img18090803

img180908a7 img180908a8 img180908a9 img180908a10 img180908b1 img180908b2 img180908b3 img180908b4 img180908b5 img180908b6 img180908b7 img180908b8

img18090804 img18090805 img18090806 img18090807 img18090808 img18090809 img18090810 img18090811 img18090812 img18090813