ឥស្សរជន​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦

រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់ តែងតាំង​ឥស្សរជន ជា​រដ្ឋលេខាធិការ នៃ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន នៃ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​។ ព្រមទាំង​បាន​បញ្ចប់​តំណែង​រដ្ឋលេខាធិការ​គ្រប់រូប នៃ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន នៃ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ការតែងតាំង មុន​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​គួរបញ្ជាក់​ថា សម្រាប់​អាណត្តិ​ទី​៦​នេះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមានៈ នាយករដ្ឋមន្ដ្រី ១​រូប​, ឧបនាយករដ្ឋមន្ត្រី ចំនួន ១០​រូប​, ទេសរដ្ឋមន្ត្រី ចំនួន ១៧​រូប និង​ថ្នាក់​រដ្ឋមន្ត្រី ចំនួន ២៩​រូប បណ្តា​ក្រសួង​ទាំងអស់​នៅ​រក្សា​ដដែល​។​

​ឥស្សរជន​ដែល​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន នៃ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៦​នេះ មាន​រាយ​នាម​ឈ្មោះ​ដូច​ខាងក្រោម​÷

20180906a 20180906b 20180906c 20180906d 20180906e 20180906f 20180906g 20180906h 20180906i