ចោរ​ជំនាញ​ខាង​ឆក់​កាបូប​និង​សម្ភារៈ​២​នាក់ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី ឆក់​ជនបរទេស ២​នាក់ ប្តី​ប្រពន្ធ​

​ខេត្ត​ព្រះសីហនុ​-​ដោយៈ ហ៊ឹម ណាត​
​យុវជន​ដៃ​ឆៅ​ជំនាញ​ខាង​ឆក់​កាបូប​ភ្ញៀវ​ជាតិ និង អន្តរជាតិ​នៅ​តាម​ផ្លូវ​សារ​ធា​រណៈ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​កំលាំង​ល្បាត​របស់​ប៉ូលីស​ចរាចរណ៏​នៃ​ស្នងការ​ដ្ឋា​ន​ខេត្ត​ព្រះសីហនុ​តាម​ប្រមាញ់​បង្ក្រាប​បាន​ភ្លាមៗ​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ជន​បរ​ទស​នៅតាម​ផ្លូវ​ចំនុចក្បែ​កន្ទុយ​នាគ ស្ថិតក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៥​។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​សារព័ត៌មាន​ពុទ្ធិ​ខ្មែរ​ដឹងថា ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៏​ចាប់ខ្លួនម​ក​អោយ​សមត្ថកិច្ច​ជំនា​ញ​មាន​ឈ្មោះ មុំ សៅ ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​ទី​១៥​ភូមិ​៣​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជាប់ចោទ​ពី​បទ​ចោរកម្ម រួមជាមួយ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​1B-4563 និង​ម្នាក់​ទៀត​ដែល​បាន​រត់គេចខ្លួន​មាន​ឈ្មោះ​ហេង​ភេទ ប្រុស​អាយុ​១៨ មាន​ទីលំនៅ ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បាន​ធ្វើ​សកម្មភាព​ឆក់​ពី​ជនបរទេស​ចំនួន​២​នាក់​ប្តី​ប្រពន្ឋ​ឈ្មោះ LOBERI ALAN SRLAL ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​អង់គ្លេស​ជា​ប្តី និង ប្រពន្ឋ​ឈ្មោះ  MICHCLE DAWN SPRAGG​ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​ភ្ញៀវទេសចរណ៏ យក​បាន​កាបូបស្ពាយ​ចំនួន​០១​រួម​ជាមួយ​សម្ភារៈ​មួយចំនួន​។​

​យោងតាម​ចម្លើយសារភាព​របស់​ឈ្មោះ មុំ​សៅ បាន​ឆ្លើយ​សារភាពថា នៅវេលា​ម៉ោង​ប្រមាណ​ជិត​១១​ថ្ងៃត្រង់ ឈ្មោះ ហេង បាន​មក​ផ្ទះ​របស់​ខ្លួន ដោយ​បបួល​ជិះ​ម៉ូតូ​ដើរលេង នៅ​ពេល​ពួក​ខ្លួន​ជិះ​មកដល់​ចំនុច​កន្ទុយ​នាគ​ក៏​បាន​ឃើញ​ជន​បរទេស​ចំនួន​២​នាក់ រួច​ក៏​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប​តែម្តង ហើយ​ឈ្មោះ​ហេង ក៏​បាន​គេចខ្លួន​បាត់ បណ្តាល​អោយ​ជនបរទេស​ជា​ស្ត្រី​ដួល​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ឆក់​បាន​ហើយ​ខ្លួន​បាន​ដឹក​ឈ្មោះ​ហេង មក​សំដៅ​ផ្លូវ​ក្បែរ​សណ្ឋាគា​សុខា ក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៏​ស្ទាក់​ចាប់​ខ្លួន​បាន​តែម្ត​ង ។ ក្រោយមក​សមត្ថកិច្ច​ក៏​តាម​ប្រមាញ់​ចាប់​បាន​បក្សពួក​ម្នាក់​ទៀត ដែល​កំពុង​តែ​រួមរក្ស័​ជាមួយ​ស្រី​សេ្ន​ហ៍​នៅផ្ទះ​ជួល​អូរ​២ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា អា​រ៉ា ហៅ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ទីតាំង​ខាងលើ ។ ចាប់ខ្លួន​នៅ​វេលា​ល្ងាច​ម៉ោង​០៤ និង​00​នាទី​ថ្ងៃ​ដដែល ។ រួច​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

​សូម​បញ្ចាក់​ផងដែរ​ថា ឈ្មោះ មុំ សៅ រួម​ជាមួយ​បក្សពួក​នេះ​ជា​ជន​សកម្ម​ខាង​ឆក់ កាច់ករ​ម៉ូតូ​នៅ​ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ច្រើនលើក តែ​ជនសង្ស័យ​នេះ​ត្រូវ​គេ​មើលឃើញថា ជនសង្ស័យ​នេះ​ជា​ប់ព​ន្ឋ​ធនាគារ​បាន​ត្រឹមតែ​មួយ​ដណ្ហើមចង្រិ​តតែប៉ុណ្ណោះ មិន​លើស​ពី​១​ខែ​ទៅ​២​ខែ​នោះ​ទេ​ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ ៕

2015_01_20t2 (1) 2015_01_20t2 (3) 2015_01_20t2 (5) 2015_01_20t2