ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍​អញ្ជើញ​ថ្លែងអំណរគុណ​ម្ចាស់ឆ្នោត​សង្កាត់​បារាយណ៍​

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ក្រុង​ដូន​កែវ និង​ជា​ប្រធានកិត្តិយស​ចុះជួយ​សង្កាត់​បារាយណ៍ និង​លោក មូល វិចិត្រ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ដូន​កែវ​បាន​អញ្ជើញ​ចុះ​មូលដ្ឋាន​ថ្លែងអំណរគុណ​ពលរដ្ឋ​ម្ចាស់ឆ្នោត និង​ពិសា​អាហារ​សាមគ្គី​អបអរសាទរ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៃ​លទ្ធផល​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលប់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទូទាំង​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រលប់​ថ្ងៃអាទិត្យ ១៥​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ ៕

 

so180827a01 so180827a22 so180827a21 so180827a20 so180827a19 so180827a18 so180827a17 so180827a16 so180827a15 so180827a14 so180827a13 so180827a12 so180827a11 so180827a10 so180827a09 so180827a08 so180827a07 so180827a06 so180827a05 so180827a04 so180827a03 so180827a02