លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​

ខេត្ត​កំពង់ធំ​-​ដោយ​: សុភ័ក្ត្រ​

​ប្រភព​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន បានឱ្យដឹងថា លោក ឡ​ង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ដែល​កំពុង​កើតមាន​ពេញបន្ទុក​ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្តាន់ ដោយ​ក្នុង​នោះ​មានឈ្មោះ ហ៊ ជា​ជំនិត​លោក​អភិបាលស្រុក​ដែល​កំពុង​រវល់​ឥត​ស្រាក​ស្រា​ន​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ស្រុក​សណ្តាន់ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ណា​ដែល​មិន​ជួយ​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​

​ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងទៀតថា មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​សណ្តាន់ មិនសូវ​ពេញចិត្ត​ចរិត​ច្រងេងច្រងាង និង​ពាក្យ​សម្តី​គ្មាន​សីលធម៌ ពិសេស​ពេល​ផឹកស៊ី​ម្តងៗ​តែង​ប្រើ​អំពើហិង្សា រួម​នឹង​ប្រើ​សិទ្ធិ​ជា​ចៅហ្វាយ​រំលោភ​ពេលវេលា​ឯកជន​របស់​កូនចៅ​ក្រោម​ឱវាទ​ទៀតផង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ លោក អាំង ប៊ុន​ហូ​វ ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន ស៊ី​ភី​អិន ធី​វី (CPN-TV) ប្រចាំ​ខេត្ត​កំពង់ធំ ត្រូវបាន​លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់ ធ្វើ​ការយាយី និង​រំខាន​ដល់​ការងារ​ឯកជន​គ្រប់ពេល​ក្នុង​ការបំពេញ​ភារកិច្ច​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ លោក ឡ​ង គី​សឹង បាន​ទៅ​ថត​ឡាន​លោក អាំង ប៊ុន​ហូ​វ ដោយ​មិន​ដឹង​មាន​បំណង​អ្វី​ពិតប្រាកដ​នោះ​ទេ​។ តែ​

​តាម​ការ​ឱ្យ​ដឹង​ពី លោក អាំង ប៊ុន​ហូ​វ បាន​បញ្ជាក់​ប្រាប់ថា កន្លងមក​លោក​អភិបាល​ស្រុក​សណ្តាន់​រូប​នេះ​ខឹង​នឹង​ខ្លួន ដោយសារតែ​លោក​បាន​ធ្វើ​ព័ត៌មាន​អាស្រូវ​ជាច្រើន​នៅក្នុង​ទឹកដី​ស្រុក​សណ្តាន់​។ ពិសេស សកម្មភាព​នានា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​លោក ឡ​ន គី​សឹង ដោយ​ហេតុ​ដូច្នេះ​ទើប​លោក អាំង ប៊ុន​ហូ​វ ជា​ឆ្អឹង​ទទឹង​ក​របស់​លោក​អភិបាលស្រុក​សណ្តានៅ់​។ ម្យ៉ាងវិញទៀត លោក ឡ​ង គី​សឹង ហាក់​ចង់​កំចាត់​អ្នកសារព័ត៌មាន​ចេញពី​ដែនដី​របស់​ខ្លួន​គ្រប់គ្រង​ទើបបានជា​ចង់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​។​

​យោង​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) របស់ លោក ហ៊ុន សុខា អគ្គនាយក CPN-TV បានឱ្យដឹងថា លោក​ឡង គី​សឹង អាង​អំណាច ចង់​ធ្វើ​អី​ក៏​បាន​ដូចជា​ជេរប្រមាថ លោក​អាំង ប៊ុន​ហូ​វ ភ្នាក់ងារ CPN ប្រចាំ​ខេត្ត​កំពង់ធំ​តាម​ហាង​គុយទាវ និង​តាម​ថត​ឡាន លោក អាំង ប៊ុន​ហូ​វ ជាដើម​។

​លោក ហ៊ុន សុខា បាន​សំណូមពរ​ដល់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់​ដែល​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​គ្រប់​ប្រភេទ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​

p180813a1 p180813a2 p180813a3 p180813a4 p180813a5 p180813a6