រាជធានីភ្នំពេញ-ដោយៈ សុភ័ក្ត្រ
ក្រុមហ៊ុនទូរស័ព្ទចល័តម៉ូប៊ីតែល ០១២ ជាក្រុមហ៊ុនដែលបាននាំចូលនូវប្រព័ន្ធបច្ចេកវិទ្យាសេវាកម្មបង់ប្រាក់ជាមុន ដែលហៅថា ប្រព័ន្ធសែលកាត (Cell Card) មុនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន សែលកាត (Cellcard) ជាក្រុមហ៊ុនដែលមហាជនទូទៅស្គាល់ថា ជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះលំដាប់លេខ១ផ្នែកប្រព័ន្ធបម្រេីទំនាក់ទំនងក្នុងព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះក្រុមហ៊ុន សែលកាត (Cellcard) ត្រូវបានអតិថិជនធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយសារ ក្រុមហ៊ុនបណ្តាញទូរស័ព្ទមួយនេះ បានបង្កើតនូវសេវាកម្មផ្សេងៗ ដើម្បីធ្វើការកាត់ទឹកប្រាក់របស់អតិថិជន។ ក្រុមហ៊ុននេះ បានបង្កើតនូវសេវាកម្ម1$ ប្តូរបាន100$ ឬ 1$ ប្តូរបាន 250$ ក្នុងមួយសប្តាហ៍ តែសម្រាប់អតិជនដែលប្រើនៅសេវាកម្មនេះ តែងតែរិះគន់ចំៗថាប្រើមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនបានបិទការទំនាក់ទំនង និងInternet មិនឱ្យធ្វើការប្រើប្រាស់ទៀតផង ទាំងដែលទឹកប្រាក់ដែលយើងបានប្តូរនៅមានសុពលភាពនៅឡើយ។ ម្យ៉ាងវិញទៀត នៅពេលអតិថិជនធ្វើការសាកសួរផ្នែកបម្រើសេវាកម្មអតិថិជន បែរជាឆ្លេីយថាក្រុមហ៊ុនបិទដោយសារយើងប្រើអស់ 30$ រហូតដល់ថ្ងៃថ្មី ទើបអាចប្រើវិញបាន។
ទាក់ទងនឹងផ្នែកទំនាក់ទំនងទូរស័ព្ទវិញ សេវានៅតាមតំបន់នីមួយៗគឺខ្សោយមែនទែន និយាយរអាក់រអួលប្រើមិនកើត បើកាត់ទឹកប្រាក់វិញលឿនដូចព្យុះ នេះហើយក្រុមហ៊ុនលំដាប់អ្នកមានរបស់អ្នកឧញ៉ា គិត ម៉េង។ សព្វថ្ងៃនេះ មានវិធីសាស្ត្រគ្រប់បែបយ៉ាងរបស់ក្រុមហ៊ុន សែលកាត (Cellcard) ធ្វើយ៉ាងណា ដើម្បីចង់បានប្រាក់អតិថិជន តែសេវាកម្មវិញមហាអន់ទាំងការទំនាក់ទំនង និងការប្រើប្រាស់អ៊ិនធើណែត (Internet) ដែលអតិថិជនខ្លះមានកំហឹងខ្លាំងណាស់ ទឹកប្រាក់បញ្ចូលខ្លួនឯងសោះ ក្រុមហ៊ុនមិនឱ្យពួកគាត់ប្រើ នេះដូចជាការបោកប្រាស់តាមផ្លូវស្របច្បាប់ពេកហើយ។
មានអតិថិជនជាច្រើន បានលើកឡើងថា ក្រុមហ៊ុន សែល កាត (Cellcard) ជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័តដ៏ធំ និងឈានមុខគេនៅកម្ពុជាផងដែរ។ មិនគួរណាធ្វើទង្វ;អាក្រក់កេងប្រវ័ញ្ចអតិថិជនរបស់ខ្លួនដូច្នេះនោះទេ។ ហើយពួកគាត់ផ្តាំទៀតថា មិនបាច់ខលទៅអ្នកបម្រ;សេវាកម្មទេ ព្រោះពួកនេះបានត្រឹមនិយាយឱ្យតែបានទេ រាល់ពេលទំនាក់ទំនងចូលអ្នកបម្រើសេវាថាអតិថិជនជាប់សេវាកម្មនេះ សេវាកម្មនោះ ទាំងដែលខ្លួនមិនដែលដឹងសោះ។ ពួកគាត់ សំណូមពរឱ្យ អ្នកឧកញ៉ា គិត ម៉េង គួរពិនិត្យម;លក្រុមហ៊ុនលំដាប់លេខមួយ នៅកម្ពុជារបស់លោកផង កុំចេះតែបណ្តោយឱ្យកាត់ទឹកប្រាក់អតិថិនខ្លាំងពេក ៕