ប្រជាពលរដ្ឋ​ជាង​៥០ គ្រួសារ​នៅ​ភូមិ​មួយ​ឃុំ​ទំនប់រលក​នាំគ្នា​មក​តវ៉ា​នៅ​សាលាស្រុក​ស្ទឹងហាវ​

ខេត្ត​ព្រះសីហនុ​-​ដោយៈ ហ៊ឹម ណាត​
​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ឃុំ​ទំនប់រលក​ជាង​៥០​គ្រួសារ​បាន​នាំគ្នា​មក​តវ៉ា​សុំ​ឲ្យ​អភិបាលនៃ​គណៈ​អភិបាល​ស្រុក​ស្ទឹង​ហាវ​អន្តរាគមន៍​អោយ​លោក អេង ហូ​ង បច្ចុប្បន្ន​ជា​អនុប្រធាន​ភូមិ​មួយ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ឡើង​ធ្វើ​ជា​មេ​ភូមិ​មួយ ឃុំ​ទំនប់រលក ។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​អោយ​អ្នកយកព័ត៌មាន​ពុទ្ធិ​ខ្មែរ​ដឹង​ថា​មេភូមិ​និង​មេឃុំ​បច្ចុប្បន្ន​បាន​បញ្ឈប់​ការងារ​លោក អេង ហូ​ង ជា​អនុ​ភូមិ ដោយ​ពុំ​បាន​ប្រាប់ និង​ជូនដំណឹង​ពី​ការបញ្ឈប់​ការងារ​លោក​អនុ​ភូមិ​អេង ហូ​ង​នោះឡើយ​។ ប្រភព​បាន​បន្ត​ថា​លោក​អេង ហូ​ង បាន​បំរើ​ការងារ​ជាង​២៦​ឆ្នាំ​មកហើយ​គាត់​ជា​មនុស្ស​ល្អ​ចេះ​ជួយ​ពួក​គាត់​ពេល​មានធុរៈ​ហើយ​ស៊ី​ញ្ញ៉េ​ឯកសារ​ផ្សេងៗ​គាត់​មិន​ដែល​ទាមទា​ថ្លៃ​ទឹកតែ​ដូច​អ្នក​ផ្សេងៗ​ឡើយ​។ ជាហេតុ​ធ្វើអោយ​ពួកគាត់​( ប្រជាពលរដ្ឋ​ជាង​50 គ្រួសារ )​ចំណាយ​ពេលវេលា​ឡើងមក​តវ៉ា​នៅ​សាលាស្រុក​ស្ទឹងហាវ​យ៉ាង​ដូច្នេះ​។ ប្រភព​ដដែល​បាន​បន្តទៀតថា មនុស្ស​ល្អ​មិន​ដែល​បាន​នៅ​យូរ​ទេ​! បើ​ចេះ​អែបអប​ជាមួយ​លោក​មេឃុំ​ទំនប់រលក​ទើប​បាន​សុខចិត្ត​!  ​ចុះ​លោក​មេឃុំ​កំពុង​អង្គុយ​លើ​កៅអី​អ្នកណា​ជា​អ្នក​អោយ​លោក​អង្គុយ ឬ​មនុស្ស​ពីរ​បី​នាក់​ចុះ​មនុស្ស​ដូច​លោក​អនុ​ភូមិ​មួយ មាន​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​មាន​ទាំង​ស្នា​មេដៃ​និង​ញ្ញាតិ​គាំទ្រ​ដល់​ទៅ ៣០៨ នាក់ ហេតុអ្វី​បានជា​មិន​ដោះស្រាយ​ឲ្យ​ពួកគាត់​ផង ។ ​ហេតុ​អ្វី​ទុកឲ្យ​ពួកគាត់​រអ៊ូរទាំ​តាមច​ញ្ចើម​ផ្លូវ​ដូ​ចលក់​សាច់គោ​យ៉ាង​ដូច្នេះ បើ​លោក​មេឃុំ​ទំនប់រលក​មិន​ត្រូវការ​ធនធាន​មនុស្ស​ដូច​លោក អេង ហូ​ង ក៍​ជា​ការ​សបញ្ជាក់​ពី​ទឹកចិត្ត​ស្អប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដែរ​។ ជាថ្មី​ម្តងទៀត ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មួយ ឃុំ​ទំនប់រលក​នៅតែ​គាំទ្រ គោរព​ស្រលាញ់ និង ពេញចិត្ត​ចំពោះ​លោក អេង ហូ​ង ជា​មេភូមិ​មួយ ឃុំ​ទំនប់រលក នា​ពេល​ដ៍​ខ្លី​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ដែរថា លោក អេង ហូ​ង អតីត​ធ្លាប់ធ្វើ​ជា​មេ​ភូមិ​មួយ ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​ពេញចិត្ត​និង​អតីត​មេភូមិ លោក អេង ហូ​ង នេះ​ណាស់​។​

​ទាក់ទិន្ន​និង​បញ្ហា​ខាងលើ សារព័ត៌មាន​ពុទ្ធិ​ខ្មែរ មិន​អាច​ធ្វើ​ការទាក់ទង​អាជ្ញាធរ​ឃុំ​ទំនប់រលក​និង​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ​បាន​ទេ ។ ជា​ចុងក្រោយ ប្រជាពលរដ្ឋ​ឃុំ​ទំនប់រលក បាន​លើកឡើង​ថា “​បើ​ស្រលាញ់​បើ​អាណិត​បើ​ពេញចិត្ត​សូម​លោក​អភិបាល​ស្រុក​ស្ទឹង​ហាវ និង ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជួយ​រក​យុត្តិធម៌​អោយ​អនុ​ភូមិ​មួយ ឃុំ​ទំនប់រលក​ផង​ទាន​!”៕

2015_01_28a (3) 2015_01_28a 2015_01_28a (1) 2015_01_28a (2)