ខេត្តសៀមរាប-ដោយ: សុភ័ក្ត្រ
ឯកឧត្តម ជា តារា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបាគង បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រដ្ឋសភា ឆ្នាំ២០១៨ របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ហ៊ុន សុខា រួមនឹងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង ខេត្តសៀមរាបជាច្រើនពាន់នាក់នាព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ និងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។