​ចិញ្ចើម​ផ្លូវ​ទំនប់រលក​ក្លាយ​ជា​ផ្សារ​ឯកជន​យ៉ាង​រញ៉េរញ៉ៃ​

​ខេត្ត​ព្រះសីហនុ​-​ដោយ​ ៖ ហ៊ឹម ណាត​
​នា​ពេលកន្លងមក មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​រូ​ម​នឹង​អាជ្ញាធរ  សង្កាត់​-​ក្រុង​បាន​ចុះ​ត្រួតពិនិត្យ  អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ  នៅ​ទំនប់រលក ស្ថិតក្នុង​ភូមិ​៣ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។

​សកម្មភាព​នេះ​បានធ្វើឱ្យ  តាម​ដងផ្លូវ​មាន​របៀបរៀបរយ ជា​ផ្លូវ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ  អេកូឡូស៊ី​, ឆ្នេរ​ព្រែកត្រែង និង  ឆ្នេរ​អូរ​ឈើទាល ហើយក៏​ជា  តំបន់​សេដ្ឋកិច្ច​ពិសេស​ទៀត​ផង  ប៉ុន្តែ​បើ​គិត​ពី​ការចុះ​រៀបចំ  ​សណ្តាប់ធ្នាប់​នា​ពេលកន្លងមក  គឺ​បាន​ល្អ ។

​ប៉ុន្តែ​សព្វថ្ងៃនេះ​សកម្មភាព  អាជីវករ​លក់ដូរ​នៅតាម​ដងផ្លូវ នៅ​ទល់មុខ​កំពង់ផែ​សាធារណ ការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ  មាន​ការកកស្ទះ​យ៉ាង ខ្លាំង​ទាំង អ្នកលក់ដូរ និង​ម៉ូតូឌុប​បាន​យក  ផ្លូវ​សាធារណៈ​ធ្វើជា​របស់​ខ្លួន​មិន គិតពី​អ្នកធ្វើ​ដំណើរ​ដទៃទៀត​។

​តាម​សំដី​ពី​ប្រជាពលរដ្ឋ​នៅ  តំបន់​នោះ​បាន​ឱ្យ​“​ពុទ្ធិ​ខ្មែរ​”​ដឹង ថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់  ផ្សារ​លក់ដូរ​តាម​ដងផ្លូវ​នេះ​បាន ចុះ​ជា​ច្រើនលើក​ច្រើនសារ​រួច មកហើយ​គឺ​ដដែលៗ​ទេ ដូច​ចក  អណ្តែត​ទឹក​អញ្ចឹង ពេល​យក ដៃ​ទាញ​ឃើញ​ទឹក​យកដៃ​ចេញ គឺ​ចក​ពេញ​ដដែល ហើយ​ពួក  គាត់​បាន​លើកឡើង​ទៀត​ថា​មិន ត្រឹមតែ​លក់ដូរ​ប៉ុណ្ណោះ​ទេ មាន  ឡាន​កុងតៃន័រ​បានចត​ជាពី​រជួរ ថែម​ទៀត បានជា​មាន​ការស្ទះ  យ៉ាង​ដូច្នេះ ចុះ​ដល់​អ្នកធ្វើដំណើរ  និង​អ្នកមាន​ជំងឺ​ទៅជា​យ៉ាងណា​? ​ពួកគាត់​សំណូមពរ​ដល់​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត  ព្រះសីហនុ​ជួយ​រឹតបន្តឹង​កណ្តាប់ ដៃ​ដែក​ដល់​ជន​មិន​គោរព​ច្បាប់ ខាងលើ​នេះ​ផង​ទាន ! ដើម្បី បញ្ចៀស​ការកកស្ទះ  ៕

2014_12_18-(4)