ក្រុងប៉ោយប៉ែត-ដោយៈកៅណារ៉ុង
ក្នុងអំណាចជាប្រធាននគរបាលអន្តោប្រវេសន៍តំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យលោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតមានឱកាសប្រមូលលុយច្រកហោប៉ោយផ្ទាល់ខ្លួន តាម របៀបពុករលួយបន្ទាប់ ពីបានមក កាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេមិនដែលឃើញអគ្គស្នងការនគរបាល ជាតិក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ យកចិត្ត ទុកដាក់លុប បំបាត់ភាពអសកម្មនិងអំពើពុលរលួយរបស់លោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ឱ្យមានប្រសិទ្ធភាពនោះទេ ។
មិនដឹងជាមានអាថ៌កំបាំងអ្វីខ្លះព្រោះនាយករដ្ឋមន្ត្រីបានចេញបទបញ្ជាយ៉ាងតឹងរឹងរួចមកហើយឱ្យមន្ត្រី និង សមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់កែខ្លួនឈប់ពាក់ព័ន្ធអំពើពុករលួយប៉ុន្តែ លោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត កំពង់អនុវត្តផ្ទុយពីច្បាប់ និងបទបញ្ជារប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាគូកន របស់គាត់បន្តប្រព្រឹត្តអំពើពុលរលួយ គ្មានបែបបទផ្អើនទៅនិង ការរិតបណ្តឹងរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រធាំងអំពើពុលរលួយ ។ ក្នុងចំណេម ផ្នែកសំខាន់ៗចំនួនពីរកន្លែង គឺ កន្លែងផ្នែក ធើ្វលិខិតឆ្លងដែនថ្នាក់តំបន់ (Passports) និងកន្លែងបំពេញបែបចេញក្រៅ ប្រទេសលិខិតឆ្លងដែនដោយ (អេឡិចត្រូនិច) ជាទីតាំងនៃការ ប្រមូលលុយយកទៅធើ្វមានធើ្វបានផ្ទាល់ខ្លួនរបស់នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតសិ្ថតក្រោមការ ចាត់ចែងផ្ទាល់ ពីលោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដោយគាត់បានចាត់តាំងមន្ត្រីជំនិតៗដែលមានជំនាញ កោសរុសគៀបសង្កាត់ប្រជាពលករ ដើម្បីអភិវឌ្ឍន៍មុខតំណែង ។ យ៉ាងហោចណាស់ប្រាក់ចំណូលក្រោមតុដែលគេតែងនិយមហៅ (លុយខ្មៅ) ដែលនគរបាលអន្តោប្រវេសន៍ លោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប្រមូលបានពីតាមផ្នែកទាំង ពីរកន្លែងត្រូវយកទៅបែងចែកមន្ត្រីតាមឋានៈនិងតួនាទីពោល គឺលោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ បានកំណត់ប្រាក់ ពុករលួយ សម្រាប់បែកចែក ឱ្យមន្ត្រីផ្សេងទៀត ។
អំពើពុករលួយទ្រង់ទ្រាយធំនៅតំបន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺលោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ បានស្តាប់ទិសខ្យល់ និង ការណែនាំរបស់មន្ត្រីសំខាន់ៗ ជាពិសេសលោក សេង មករា ដែលជាសេនាធិការត្រូវបានចាត់តាំង ឱ្យឈរជើងនៅត្រង់ចំណុច ការិយាល័យកណ្តាល ជាកន្លែងបញ្ជាការត្រួតពិនិត្យរបស់លោកវរៈសេនីយ៍ឯក ស៊ឹម សំអាតនាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ដោយផ្ទាល់ ។ លោក សេង មករា គឺជាសេនាធិការដ៏សំខាន់ដែលលោកវរៈសេនីយ៍ឯក ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជឿទុកចិត្ត បានឱ្យក្តោបការងារចំណូល និងចំណាយមួយចំនួនហើយ ពេលខ្លះ លោកសេង មករា មានភាពមិនស្មោះត្រង់ជាមួយនិងមេកើយដូចជាការ បំប៉ោងខ្ទង់ចំណាយមួយចំនួន ដើម្បីប្រមូលប្រាក់យកទៅធើ្វមានធើ្វបានផ្ទាល់ខ្លួនដូចដែល មន្ត្រីតូចតាចបានបង្ហើបប្រាប់គេហទំព័រពុទ្ធិខ្មែរឱ្យដឹងថា អំណាចរបស់លោកអនុសេនីយ៍ឯក សេង មករា អាចប្រមូលលុយខ្មៅពីច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបានយ៉ាងលើសលប់ ។
មន្ត្រីតូចតាចក៏បានបន្តទៀតថាៈ ប្រភពចំណូលសំខាន់ដែលបានមកពីអំពើពុលរលួយនិងការគៀបសង្កាត់ ពលករ ចំណាកស្រុក ដែលបានទៅលក់កម្លាំងពលកម្មនៅប្រទេសថៃដោយបានឃុបឃិតគ្នាជាមួយពួកមេខ្យល់និងសមត្ថកិច្ចថៃ, ធើ្វលិខិតឆ្លងថ្នាក់តំបន់តម្រូវ ឱ្យយក លុយលើសការកំណត់ចាប់ពី ១,៨០០បាត រហូតទៅ ២,៥០០បាត ខណៈដែលរដ្ឋាភិបាលយកកំណត់តម្លៃត្រឹមតែ ២០,០០០រៀល តែប៉ុនណោះ ។ អាចបញ្ជាក់បានថាៈប្រភពចំណូលខាងលើនេះមានទិន្នន័យលើសការកំណត់របស់រដ្ឋាភិបាល គឺអាចរកចំណូលបាន រាប់សិបម៉ឺនបាតតាមរបៀបអំពើពុករលួយដែកលោកវរៈសេនីយ៍ឯក ស៊ឹម សំអាតនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ យកទៅបែង ចែកបក្ខពួករបស់គាត់សម្រាប់អភិវឌ្ឍន៍មុខតំណែងយ៉ាងរលូនល្អ ។ ដូច្នេះគេចង់ឃើញលោក ឱម យ៉ិនទៀង ចាត់ វិធានការលុបបំបាត់ ភាព អសកម្មនិងអំពើពុករលួយរបស់ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបន្ទាន់ហើយចំណាត់ការទៅលើអំពើពុករលួយ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺជារឿងដែលអគ្គស្នងការនគរបាលជាតិមិនត្រូវមើលរំលងឡើយ ដើម្បី កុំឱ្យប៉ះពាល់ដល់កិត្តិយស និង កេរិ៍្តឈ្មោះ នៃស្ថាប័ននរបាលជាតិ ៕