រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ បានធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ។
ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃរាជទាំងពីរគណៈនិមន្តជាអធិបតី និងមានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយទាំងអស់ អង្គទូត រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
តាមលទ្ធផលដែលផ្សព្វផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ÷
លេខរៀងទី ១ បានទៅលើ “គណបក្សខ្មែររួបរួមជាតិ”
លេខរៀងទី ២ បានទៅលើ “គណបក្សមាតុភូមិយើង”
លេខរៀងទី ៣ បានទៅលើ “គណបក្សពន្លឺថ្មី”
លេខរៀងទី ៤ បានទៅលើ “គណបក្សសញ្ជាតិកម្ពុជា”
លេខរៀងទី ៥ បានទៅលើ “គណបក្សខ្មែរក្រោក”
លេខរៀងទី ៦ បានទៅលើ “គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ”
លេខរៀងទី ៧ បានទៅលើ “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន”
លេខរៀងទី ៨ បានទៅលើ “គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ”
លេខរៀងទី ៩ បានទៅលើ “គណបក្សរស្មីខេមរា”
លេខរៀងទី ១០ បានទៅលើ “គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ”
លេខរៀងទី ១១ បានទៅលើ “គណបក្សខ្មែរសាធារណរដ្ឋ”
លេខរៀងទី ១២ បានទៅលើ “គណបក្សខ្មែរឈប់ក្រ”
លេខរៀងទី ១៣ បានទៅលើ “គណបក្សហ្វ៊ុនស៊ិនប៉ិច”
លេខរៀងទី ១៤ បានទៅលើ “គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច”
លេខរៀងទី ១៥ បានទៅលើ “គណបក្សយុវជនកម្ពុជា”
លេខរៀងទី ១៦ បានទៅលើ “គណបក្សធម្មាធិបតេយ្យ”
លេខរៀងទី ១៧ បានទៅលើ “គណបក្សឆន្ទៈខ្មែរ”
លេខរៀងទី ១៨ បានទៅលើ “គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា”
លេខរៀងទី ១៩ បានទៅលើ “គណបក្សខ្មែរតែមួយ”
លេខរៀងទី ២០ បានទៅលើ “គណបក្សប្រជាជនកម្ពុជា”
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕