រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាលទទួលស្គាល់ជាផ្លូវការគណបក្សនយោបាយចំនួន ២០គណបក្ស សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០៦៨ គ.ជ.ប ចុះថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្សនយោបាយចំនួន ២០គណបក្ស ដែលបានចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ រួមមាន ÷
១- គណបក្សយុវជនកម្ពុជា បានឈរឈ្មោះ ១៧មណ្ឌល
២- គណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះ ២៥មណ្ឌល
៣- គណបក្សសញ្ជាតិកម្ពុជា បានឈរឈ្មោះ ២៥មណ្ឌល
៤- គណបក្សខ្មែររួបរួមជាតិ បានឈរឈ្មោះ ២៥មណ្ឌល
៥- គណបក្សហ្វ៊ុនស៊ិនប៉ិច បានឈរឈ្មោះ ២៥មណ្ឌល
៦- គណបក្សខ្មែរតែមួយ បានឈរឈ្មោះ ១៦មណ្ឌល
៧- គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឈរឈ្មោះ ២៥មណ្ឌល
៨- គណបក្សពន្លឺថ្មី បានឈរឈ្មោះ ១៣មណ្ឌល
៩- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឈរឈ្មោះ ២៥មណ្ឌល
១០- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឈរឈ្មោះ ២៥មណ្ឌល
១១- គណបក្សខ្មែរឈប់ក្រ បានឈរឈ្មោះ ២៥មណ្ឌល
១២- គណបក្សធម្មាធិបតេយ្យ បានឈរឈ្មោះ ១០មណ្ឌល
១៣- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានឈរឈ្មោះ ១៦មណ្ឌល
១៤- គណបក្សមាតុភូមិយើង បានឈរឈ្មោះ ០៦មណ្ឌល
១៥- គណបក្សខ្មែរក្រោក បានឈរឈ្មោះ ០៦មណ្ឌល
១៦- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានឈរឈ្មោះ ១២មណ្ឌល
១៧- គណបក្សឆន្ទៈខ្មែរ បានឈរឈ្មោះ ២៥មណ្ឌល
១៨- គណបក្សខ្មែរសាធារណរដ្ឋ បានឈរឈ្មោះ ១០មណ្ឌល
១៩- គណបក្សរស្មីខេមរា បានឈរឈ្មោះ ០៧មណ្ឌល
២០- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានឈរឈ្មោះ ១១មណ្ឌល
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។