ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​អញ្ជើញ​ចួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃុំ​បឹង​ទូក​ប្រមាណ​ជាង ២០០​នាក់​

ខេត្ត​កំពត​-​ដោយ​: សុភ័ក្ត្រ​

​ឯកឧត្តម ហ៊ុន សុខា ជំនួយការ​ផ្ទាល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ការពារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​អញ្ជើញ​ចួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រមាណ​ជាង ២០០​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អ៊ឹម ច័ន្ទ​សោធន អភិបាល​នៃ​គណៈ​អភិបាលរង​ស្រុក​ទឹកឈូ លោកស្រី​មេឃុំ លោកនាយ​ប៉ុស្តិ៍​នគរបាល និង​ប្រធាន​ក្រុមការងារ​បក្ស​ឃុំ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​-​ភូមិ​ជា​ច្រើន​រូប​ផងដែរ​។ ពិធី​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ០៨:៣០​នាទី​ព្រឹក ថ្ងៃ​សៅរ៍ ១២​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​មានមតិ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​មក​ចួប​ជុំគ្នា​នា​ព្រឹក​នេះ​។​

​ឯកឧត្តម ហ៊ុន សុខា បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​បងប្អូន​ប្រជា​ការពារ​ដែល​បាន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ពោល​គឺ​ប្រជា​ការពារ​គឺ​កម្លាំង​ការពារ​សន្តិសុខ​ស្ម័គ្រចិត្ត​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បំពេញការងារ​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​។ កម្លាំង​ប្រជា​ការពារ​ពិតជា​ដើរតួនាទី​សំខាន់​មួយ​សម្រាប់​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ លើសពីនេះ កង​ប្រជា​ការពារ​គឺជា​អ្នក​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​ឡើយ​។​

​ក្នុងឱកាស​ចួប​ជុំ​ប្រកបដោយ​ភាពស្និទ្ធស្នាល​នេះដែរ ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​រម្លឹក​ប្រវត្តិ​ដ៏​ជូរ​ចត់​ចាប់តាំងពី​ឆ្នាំ​១៩៧០ មកដល់​សព្វថ្ងៃនេះ ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ញ៉ាំ​ញី​ដោយសារ​សង្គ្រាម​រាប់​ទសវត្សរ៍​បានសម្លាប់​មនុស្ស​រាប់លាន​នាក់​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​សភាព​រស់​មិន​ដូច​រស់ ស្លាប់​មិន​ដូច​ស្លាប់​។ តែដោយសារ ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ យក​ជីវិត​ប្តូរ​សន្តិភាព​របស់​ថ្នាក់​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំដោះ និង​សង្គ្រោះ​ប្រជាជន ព្រមទាំង​បន្ត​ដឹកនាំ​នាវា​កម្ពុជា​បាន​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម ហ៊ុន សុខា បាន​គូសបញ្ជាក់​ទៀត​ថា នៅក្នុង​រយៈពេល​ជាង ៣៤​ឆ្នាំ​មកនេះ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា​ទាំង​៣ ជា​មគ្គុទ្ទេសក៏​បានអនុវត្ត​គោលនយោបាយ​បង្រួបប​ង្រួ​ម​ជា​តិ បញ្ចប់សង្គ្រាម ផ្សះផ្សា​ជាតិ តាមរយៈ​គោលនយោបាយ​ឈ្នះៗ ហើយ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ត្រូវបាន​ធ្វើ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ទាំង​អស់​ក្នុង​ឃុំ​បឹង​ទូក​នេះ​ដែល​បងប្អូន​ទាំងអស់​គ្នា​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ត្រៀម​គ្រប់​មធ្យោបាយ អត្តសញ្ញាណប័ណ្ណ និង​លិខិត​ស្នាម​ពាក់ព័ន្ធ​ការបោះឆ្នោត​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​សំដៅ​បន្ត​គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ដ៏​កម្សត់​មួយ​នេះ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រួម​នឹង​សុខ​សន្តិភាព​ជូន​មហា​គ្រួសារ​ខ្មែរ​គ្រប់​ជំនាន់​ជា​ដរាប​។​

​មុន​នឹង​បញ្ចប់​កម្មវិធី ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​នាំ​មក​ជាមួយ​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​បងប្អូន​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ ចំនួន ២១០​នាក់ នូវ​ក្រមា​ចំនួន​ម្នាក់​មួយ រួម​នឹង​ថវិកា​ចំនួន ១០០.០០០៛ (​ដប់​ពាន់​រៀល​) ក្នុង​មួយ​នាក់​។ ក្នុងនោះ​បាន​ឧបត្ថម្ភ​ជូន​ឃុំ​បឹង​ទូក​ថវិកា​ចំនួន ១០០.០០០៛ (​មួយ​សែន​រៀល​) និង​កម្លាំង​នគរបាល​ប៉ុស្តិ៍ ថវិកា​ចំនួន ១០០.០០០៛ (​មួយ​សែន​រៀល​)​។ ចំពោះ បងប្អូន​ប្រជា​ការពារ ចំនួន ៤០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ឯកសណ្ឋាន​ប្រជា​ការពារ​មួយ​សម្រាប់ និង​មួក​មួយ​បន្ថែមទៀត​។

​ជាមួយគ្នានេះ លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០.០០០៛ (​បួន​សែន​រៀល​) ជូន​ដល់​កម្លាំង​ប្រជា​ការពារ​ទាំង ៤០​នាក់​ផង​ដែរ​។​

 

p180525b2a p180525b14 p180525b4 p180525b6  p180525b5 p180525b7 p180525b11 p180525b12 p180525b17 p180525b16 p180525b13 p180525b15 p180525b18 p180525b21 p180525b22 p180525b19 p180525b20

p180525b9