ខេត្តព្រះសីហនុ- ដោយៈ ខៀវ ប៉ូឡូ
អង្គការគាំពារកុមារ ដែលធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០០៤ បានជួយ កុមារក្រីក្រ កុមាកំព្រាកុមារគ្មានទីពឹង ជាង ១០០០នាក់ នៅទូទាំងប្រទេសកម្ពុជាដើម្បីបានទៅសាលារៀននិងបានទទួលការថែទាំសុខភាព ព្រមទាំងឧបត្ថម្ភ សំភារៈសិក្សា។ល។
ជាថ្មីម្ដងទៀត ដោយយល់ឃើញថា កុមារនៅមណ្ឌលកុមារកំព្រាភូមិថ្មី មាន បញ្ហាកង្វះអាហាររូបបត្ថម្ភ ទើបក្រុមហ៊ុន អែលខេន ( El KEN Cambodia ) បានជួយឧបត្ថម្ភអាហារបំប៉ន ដល់ដល់កុមារចំនួន ១០០ នាក់ ដែលក្នុងនោះកុមារម្នាក់ៗទទួលបាន Spirulina ចំនួន ៥ គ្រាប់ ក្នុងមួយថ្ងៃ រយៈពេលមួយខែកន្លះ។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៥ ដោយតំរូវការចាំបាច់របស់អង្គការគាំពារកុមារ ដើម្បីឧបត្ថម្ភដល់អាហារបំប៉នបន្ថែមចំពោះកុមារ ។ ទើបក្រុមហ៊ុន( El KEN Cambodia ) ឧបត្ថម្ភបន្ថែមដល់ កុមារក្នុងអង្គការគាំពារកុមារចំនួន ១០០ នាក់បន្ថែមទៀត ដោយក្នុងម្នាក់ៗទទួលបាន Spirulina ៥ គ្រាប់ក្នុងរយៈពេល២ខែ និង ទទួលបាន IG6 ៣ គ្រាប់ ក្នុងម្នាក់ៗ ក្នុងរយៈពេល ២ ខែផងដែរ ។
ជាលទ្ធផល បន្ទាប់ពីកុមារបានទទួលអាហារបំប៉ននេះរួចមក ធ្វើអោយកុមារ មានសុខភាពល្អ ប្រាជ្ញាវាងវៃ និងមានការលូតលាស់ទាំងរាងកាយ និង សតិបញ្ញាបានល្អប្រសើរ ៕