​នគរបាល​ស្រុក​មង្គល​បូរី​យកចិត្តទុកដាក់​ការងារ​ផ្សព្វផ្សាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​

​ខេត្ត​បន្ទាយមានជ័យ​-​ដោយ​ ៖ ជ្រៃ​ក្រឹម​
​ភូមិ​,​ឃុំ​មាន​សុវត្ថិភាព​គឺជា  គោលនយោបាយ​ដ៏​ចំបង​របស់ រាជ​រាជរដ្ឋាភិបាល​សំដៅ​លើក  កម្ពស់​សេវា​សន្តិសុខ​សណ្តា​ប់ ធ្នា​ប់ សុវត្ថិភាព ក្នុង​ការរស់នៅ  ប្រកប​មុខរបរ​ដោយ​ភាព​សុខ សាន្ត​របស់​ប្រជាពលរដ្ឋ​និង​ការ អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ មាន​ការរីកចំរើន ដើម្បី​ជា​ការ  រួមចំណែក​រក្សា​ការពារ​បាន​នូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ល្អ នៅ​ថ្ងៃ​ទី​០៧ ខែតុលា   ឆ្នាំ​២០១៤​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​មង្គល​បូរី ចំនួន ៤​ឃុំ  បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពី គោលនយោបាយ ភូមិ​-​ឃុំ មាន  សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ  ប្រុស​-​ស្រី ចំនួន​១២៩​នាក់ បាន ចូលរួម ។​

​ក្នុងនោះដែរ នៅ​ឃុំ​អូរ​ប្រាសាទ​មាន​ប្រជាពលរដ្ឋ​ចូលរួម ចំនួន​៤៦​នាក់​,​ស្រី​៣០​នាក់​,​ឃុំ  ស្រះ​រាំង​ចំនួន​២៨​នាក់​,​ស្រី​២១ នាក់​,​ឃុំ​រហាត់ទឹក​ចំនួន​៥០​នាក់ ,​ស្រី​២០​នាក់ និង​ឃុំ​បត់​ត្រង់ ចំនួន​១២​នាក់​,​ស្រី​៥​នាក់​។​

​នៅ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​នេះដែរ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល  បាន​លើក​អំពី​ចំណុច​សំខាន់ៗ ទាំង ៩ យ៉ាង ដែល​ជា​លក្ខណៈ សម្បត្តិ​របស់​ភូមិ​-​ឃុំ​មាន​សុវត្ថិ  ព​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល  បាន​ចូលរួម​បាន​ដឹង​យល់​ជ្រាប  និង​ចូលរួម​សហការ​ជាមួយ  សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធ​រមូល  ដ្ឋា​ន​គឺ ១,​គ្មាន​សកម្មភាព​លួច   ឆក់​ប្លន់​គ្រប់​ប្រភេទ​, ២,​គ្មាន  ការដាំដុះ​ការផលិត​ការចែក  ចាយ ការជួញដូរ​និង​ការប្រើ   ប្រាស់​គ្រឿងញៀន​ខុសច្បាប់​,  ៣,​គ្មាន​អំពើ​អាណា​ចារ ការ  ជួញដូរ​ស្ត្រី៎៎​កុ៎មារ​និង​អំពើហឹង្សា ក្នុង​គ្រួសារ​,៤,​គ្មាន​ក្មេង​ទំនើ​ង​, ៥,​គ្មាន​ការ​លេង​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ការប្រើ ប្រាស់​អាវុធ​ខុសច្បាប់​និង​បទ ល្មើស​គ្រប់​ប្រភេទ​, ៦,​គ្មាន គ្រោះថ្នាក់​ចរាចរណ៍​, ៧, គ្មាន គ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធ ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ៨,​មាន​វិធាន ការទប់ស្កាត់​គ្រប់គ្រង​និង​ឆ្លើយ តប​ចំពោះ​គ្រោះមហន្តរាយ​ប្រ កប​ដោយ​ប្រសិទ្ធភាព និង​៩, គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់ ។​

​ជាមួយគ្នា​នោះ​ដែរ វាគ្មិន​ដែល​ជា​មន្ត្រី​នគរបាល​ក៏បាន  បញ្ជាក់​បន្ថែម​លើ​ចំណុច​មួយ ចំនួន​ដូចជា​ណែនាំ​ឱ្យ​ប្រជា​ពល រដ្ឋ​ចូលរួម​ការគោរព​ច្បាប់​ច​រា ចរណ៍​ផ្លូវគោក​ដោយ​ការបើក បរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ គ្រឿង​ស្រវឹង​បើក​ម៉ូតូ​ត្រូវ​ពាក់ មួកសុវត្ថិភាព​និង​មាន​កញ្ចក់ មើល​ក្រោយ​បើក​រថយន្ត​ត្រូវ ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​និង បើកបរ​គឺ​ត្រូវ​ចេះ​គោរព​សិទ្ធ​គ្នា ទៅវិញទៅមក​នោះ​ទើប​សុវត្ថិ ភាព​ចរាចរណ៍​កើតមាន​ចំពោះ បងប្អូន​ការធ្វើ​ចំណាកស្រុក ដោយ​ប្រថុយប្រថាន​និង​ដោយ ចាញ់បោក​មេខ្យល់​ឬក៏​ការឆ្លង ដែន​ដោយ​ខុសច្បាប់ គឺ​យើង  ត្រូវ​ឆ្លង​ដែន​ដោយ​ស្របច្បាប់ នោះ​ទើប​មាន​សុវត្ថិភាព​។ ចូល  រួម​លុបបំបាត់​បញ្ហា​គ្រឿងញៀន និង​អប់រំ​កូនចៅ​ឱ្យ​ឆ្ងាយ​ពី  គ្រឿងញៀន​ព្រោះ​ការប្រើ ប្រាស់​គ្រឿងញៀន​នាំ​ឱ្យ​ប៉ះ ពាល់​ដល់​សុខភាព​ដូចជា​ខូច ប្រព័ន្ធ​សរសៃប្រសាទ​បំផ្លាញ អនាគត​របស់​ខ្លួន​សង្គម​គ្រួសារ និង​សង្គមជាតិ​។​

​ជាមួយគ្នា​នោះ​ដែរ គឺ​ត្រូវ​អប់រំ​កូនចៅ​កុំឱ្យ​ធ្វើខ្លួន​ជា​ក្មេង ទំនើង​តាំងខ្លួន​ជា​បងធំ​បង្ក​ការ អុកឡុក​ពេល​ប្រជាពលរដ្ឋ​កំសាន្ត សប្បាយ​ក្នុង​កម្មវិធី​ផ្សេងៗ ។​

​ជាងនេះទៀត មិន​ត្រូវ​លេង​ល្បែងស៊ីសង​ខុសច្បាប់​និង​ចូល រួម​អភិរក្ស​ពូជពង្ស​មច្ឆា​ជាតិ មិន​ត្រូវ​ធ្វើ​នេសាទ​ដោយ​ប្រើ ប្រាស់​ឧបករណ៍​ដែល​ច្បាប់  ហាមឃាត់​ដូច​ជា​ប្រើ​ឧបករណ៍ ឆក់​ឬ​អួន​ស្បៃ​មុង​ជាដើម​។ ប្រ  សិន​បើ​មាន​មនុស្ស​ប្លែក​ដោយ មាន​ការសង្ស័យ​ជា​សមាសភាព មិនល្អ​ចូលមក​ក្នុង​ភូមិឋាន របស់​បងប្អូន​ត្រូវ​រាយការណ៍ ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ភ្លាមៗ  ដើម្បី​សមត្ថកិច្ច​មាន​វិធានការ ហៅ​មក​សួរនាំ​។​

​ក្នុងនោះដែរ នគរបាល​ប៉ុស្តិ៍​ទាំង ៤ បាន​ផ្តល់ជូន​នូវ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​កម្មិវិធី នោះ​សរុប​ទាំងអស់​បាន​ចំនួន ៧២​នាក់​,​ស្រី​ចំនួន​៣៣​នាក់​ផង ដែរ ។ គួរបញ្ជាក់​ថា នេះ​មិនមែន ជា​លើកទីមួយ​ទេ​ដែល​នគរបាល ស្រុក​មង្គលបុរី​ធ្វើការ​ផ្សព្វផ្សាយ ៕

2014_12_18-(6)