​រថយន្ត​ស្ថាប័នរដ្ឋ​ទាំងអស់​នឹង​បំពាក់​ស្លាក​លេខ​ថ្មី ដែល​មាន​បច្ចេកវិទ្យា QR Code

​រាជធានី​ភ្នំពេញ​-​ដោយ​: សុភ័ក្ត្រ​

​ប្រភព​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បានឱ្យដឹងថា ដើម្បី​បង្កើន​សុវត្ថិភាព​ស្លាក​លេខ​រថយន្ត​របស់​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់ ក្រសួង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា QR Code នៅលើ​រថយន្ត​របស់​ស្ថាប័នរដ្ឋ​ទាំងអស់ ហើយ​ស្លាក​លេខ​ប្រភេទ រដ្ឋ 01 – 2 – 0001 គឺ​ផ្តល់ឲ្យ​ប្រើប្រាស់​សម្រាប់​សម្គាល់​រថយន្ត​សមាជិក​ព្រឹទ្ធសភា​។​

​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ជា​នីតិវិធី​មួយ​ក្នុង​ការចៀសវាង​ជនខិលខូច​លួច​បន្លំ​ប្រើប្រាស់​ក្នុង​ចេតនា​ផ្សេងៗ​។ ជាក់ស្ដែង នា​ពេល​កន្លងមក​មាន​អ្នក​បន្លំ​ធ្វើ​ស្លាក​លេខ​ស្ថាប័ន​របស់​រដ្ឋ​ពិសេស​លេខ ខ​.​ម និង ន​.​ប យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​

​ខាងក្រោម​នេះ ជា​ស្លាក​លេខ​សម្គាល់​រថយន្ត​តាម​ស្ថាប័នរដ្ឋ​ទាំងអស់​មាន​ដូចជា ÷

​រដ្ឋ​-01 ព្រឹទ្ធសភា​
​រដ្ឋ​-02 រដ្ឋសភា​
​រដ្ឋ​-03 រាជរដ្ឋាភិបាល​
​រដ្ឋ​-04 ក្រុមប្រឹក្សាធម្មនុញ្ញ​
​រដ្ឋ​-05 ទីស្តីការគណៈរដ្ឋមន្ត្រី​
​រដ្ឋ​-06 ក្រសួង​ការពារជាតិ​
​រដ្ឋ​-07 ក្រសួងមហាផ្ទៃ​
​រដ្ឋ​-08 ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
​រដ្ឋ​-09 ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
​រដ្ឋ​-10 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
​រដ្ឋ​-11 ក្រសួង​ព័ត៌មាន​
​រដ្ឋ​-12 ក្រសួង​សុខាភិបាល​
​រដ្ឋ​-13 ក្រសួង​រ៉ែ និង​ថាមពល​
​រដ្ឋ​-14 ក្រសួង​ផែនការ​
​រដ្ឋ​-15 ក្រសួង​ពាណិជ្ជកម្ម​
​រដ្ឋ​-16 ក្រសួង​អប់រំ យុវជន និង​កីឡា​
​រដ្ឋ​-17 ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​
​រដ្ឋ​-18 ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​
​រដ្ឋ​-19 ក្រសួង​បរិស្ថាន​
​រដ្ឋ​-20 ក្រសួង​អភិវឌ្ឍន៍ជនបទ​
​រដ្ឋ​-21 ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​
​រដ្ឋ​-22 ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​
​រដ្ឋ​-23 ក្រសួង​ធម្មការ និង​សាសនា​
​រដ្ឋ​-24 ក្រសួង​កិច្ចការនារី​
​រដ្ឋ​-25 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
​រដ្ឋ​-26 ក្រសួង​យុត្តិធម៌​
​រដ្ឋ​-27 ក្រសួង​ទេសចរណ៍​
​រដ្ឋ​-28 ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​
​រដ្ឋ​-29 ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​
​រដ្ឋ​-30 ក្រសួង​ព្រះបរមរាជវាំង​
​រដ្ឋ​-31 ក្រសួង​មុខងារសាធារណៈ​
​រដ្ឋ​-32 រដ្ឋលេខាធិការដ្ឋាន​អាការ​ចរ​ស៊ីវិល​
​រដ្ឋ​-33 ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម​
​រដ្ឋ​-34 អគ្គ​លេខាដ្ឋាន​រដ្ឋសភា​-​ព្រឹទ្ធសភា​
​រដ្ឋ​-35 ធនាគារជាតិ​នៃ​កម្ពុជា​
​រដ្ឋ​-36 អង្គការ​ជាតិ​
​រដ្ឋ​-37 រាជធានី​ភ្នំពេញ​
​រដ្ឋ​-38 ខេត្ត​កណ្តាល​
​រដ្ឋ​-39 ខេត្ត​កំពង់ធំ​
​រដ្ឋ​-40 ខេត្ត​កំពង់ឆ្នាំង​
​រដ្ឋ​-41 ខេត្ត​កំពង់ស្ពឺ​
​រដ្ឋ​-42 ខេត្ត​កំពង់ចាម​
​រដ្ឋ​-43 ខេត្ត​កំពត​
​រដ្ឋ​-44 ខេត្ត​កោះកុង​
​រដ្ឋ​-45 ខេត្ត​កែប​
​រដ្ឋ​-46 ខេត្ត​ក្រចេះ​
​រដ្ឋ​-47 ខេត្តតាកែវ​
​រដ្ឋ​-48 ខេត្ត​បន្ទាយមានជ័យ​
​រដ្ឋ​-49 ខេត្ត​បាត់ដំបង​
​រដ្ឋ​-50 ខេត្ត​ប៉ៃលិន​
​រដ្ឋ​-51 ខេត្ត​ពោធិ៍សាត់​
​រដ្ឋ​-52 ខេត្ត​ព្រះសីហនុ​
​រដ្ឋ​-53 ខេត្ត​ព្រះវិហារ​
​រដ្ឋ​-54 ខេត្ត​ព្រៃវែង​
​រដ្ឋ​-55 ខេត្ត​មណ្ឌលគិរី​
​រដ្ឋ​-56 ខេត្ត​រតនគិរី​
​រដ្ឋ​-57 ខេត្តសៀមរាប​
​រដ្ឋ​-58 ខេត្ត​ស្វាយរៀង​
​រដ្ឋ​-59 ខេត្ត​ស្ទឹងត្រែង​
​រដ្ឋ​-60 ខេត្ត​ឧត្តរមានជ័យ​
​រដ្ឋ​-61 ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​
​នគរបាល អគ្គស្នងការ​នគរបាល​ជាតិ​-​មហាផ្ទៃ​
​ខេមរភូមិន្ទ 01 បញ្ជាការដ្ឋាន​នៃ​ក្រសួង​ការពារជាតិ​
​ខេមរភូមិន្ទ 09 កងរាជអាវុធហត្ថ (PM)

 

p180524a8 p180524a9