ឯកឧត្តម យន្ត មីន ÷ “​ខ្ញុំ​ចង់ឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​ខេត្ត​មួយ​ដែល​មាន​សុវត្ថិភាព​ម្ហូបអាហារ ត្បិត​អី​ម្ហូបអាហារ​ជា​ប្រភព​ឫសគល់​នៃ​បញ្ហា​សុខភាព​!”

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​

​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានក្តី​ប្រាថ្នា​ចង់​ឱ្យ​ខេត្តព្រះសីហនុ​ក្លាយ​ជា​ខេត្ត​មួយ​ដែល​មាន​សុវត្ថិភាព​ម្ហូបអាហារ ត្បិត​អី​ម្ហូបអាហារ​ជា​ប្រភព​ឫសគល់​នៃ​បញ្ហា​សុខភាព​ដែល​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​គ្រប់​ក្រុម​គ្រួសារ ហើយ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍​មាន​ការពាក់ព័ន្ធ​យ៉ាង​សុីជម្រៅ​លើ​វិស័យ​ម្ហូបអាហារផ​ង​ដែរ​។​

​ខ្លឹមសារ​ដើម​ទាំងស្រុង​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់ ឯកឧត្តម យន្ត មីន មាន​អត្ថន័យ​ដូចខាងក្រោម​÷

​ខ្ញុំ​មានក្តី​ប្រាថ្នា​ចង់​ឱ្យ​ខេត្តព្រះសីហនុ​ក្លាយជា​ខេត្ត​មួយ​ដែល​មានសុវ​ត្ថិ​ភាព​ម្ហូបអាហារ ត្បិត​អី​ម្ហូបអាហារ​ជា​ប្រភព​ឫសគល់​នៃ​បញ្ហា​សុខភាព​ដែល​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​គ្រប់​ក្រុម​គ្រួសារ ហើយ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍​មាន​ការពាក់ព័ន្ធ​យ៉ាង​សុីជម្រៅ​លើ​វិស័យ​ម្ហូបអាហារផ​ង​ដែរ​។  ដើម្បី​សម្រេចក្តី​ប្រាថ្នា​នេះ ខ្ញុំ​មាន​ផែនការ​ជម្រុញ​ឱ្យ​គ្រប់​អាហា​រដ្ឋា​ន​ទាំងអស់​ប្រែក្លាយ​ពី​ការប្រកួតប្រជែង​គ្នា​ដើម្បី​តែ​ប្រាក់​ចំណេញ​មក​ជា​ការប្រកួតប្រជែង​គ្នា​ផ្តល់​សេវា​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​ដល់​សុខភាព (​អត់​គីមី អនាម័យ​ល្អ សេវា​ល្អ​…) ដើម្បី​ប្រាក់ចំណេញ​វិញ​។

​ក្នុង​គោលដៅ​នេះ យើងខ្ញុំ​នឹង​រៀបចំ​ក្រុមការងារ​មួយ សម្រាប់​ដំណើរការ​អនុវត្ត ហើយ​ក្រុម​ការងារ​នឹង​ចុះ​ដាក់ពិន្ទុ បិទ​សញ្ញា​សម្គាល់​តាម​អាហា​រដ្ឋា​ន និង​ទីតាំង​ផ្គត់ផ្គង់​ម្ហូបអាហារ​នានា​នូវ​កំរិត​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​ធ្វើការ​ជ្រើសរើស​។

​ជាការ​ចាប់ផ្តើម​នូវ​ចលនា​នេះ​ផង និង​ដើម្បី​ឱ្យ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្តេច​វ​រាជ​មាតា​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ​មាន​ភាព​អធិកអធម​ផង យើងខ្ញុំ​គ្រោង​នឹង​រៀបចំ​ពិធី​ពិព័រណ៍​ម្ហូបអាហារ​មួយ​ដែល​ឆ្លៀត​ពេល​នោះ​ក្រុម​ការងារ​យើង​នឹង​ធ្វើ​ការពន្យល់​លម្អិត​ថែមទៀត​នូវ​ការងារ​បច្ចេកទេស​។

​ក្នុងនាម​គណៈ​អភិបាលខេត្ត ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់​មេត្តា​ផ្តល់​មតិ​យោបល់​ថែមទៀត លើ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ឱ្យ​ផែនការ​នេះ​សម្រេចបាន​ដោយ​ជោគជ័យ​ផ្លែផ្កា​ល្អ​។

​សូម​បងប្អូន​ទាំងអស់​មេត្តា​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ និង​មេត្តា​ជួយ​គាំទ្រ​ចលនា​នេះ ដើម្បី​ជា​ការការពារ​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ​តាមរយៈ​ការលើកទឹកចិត្ត​អាហា​រដ្ឋា​ន​ដែល​ផ្តល់​សេវា​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​។

​សូម​អំពាវនាវ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន​ទាំងអស់​មេត្តា​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ចលនា​នេះ ហើយ​សូម​អញ្ជើញ​មក​រៀបចំ​តូប​សម្រាប់​តាំងពិព័រណ៍​ម្ហូបអាហារ​របស់​ខ្លួន​ឱ្យបាន​ច្រើន​កុះករ​ក្នុង​ពិធី​ពិព័រណ៍​ម្ហូបអាហារ​តាម​កម្មវិធី​ដែល​នឹង​ជម្រាប​ជូន​នៅពេល​ក្រោយ​ ៕

 

p180518a1