ឯកឧត្តម ហ៊ុន សុខា តំណាង ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ និង ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”!!

ខេត្តតាកែវ​-​ដោយ​: សុភ័ក្ត្រ​

​អបអរសាទរ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​” នា​រសៀល​ថ្ងៃ​ពុធ ៦​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​ក្នុង​ទិវា​ដ៏​មាន​អត្ថន័យ​នេះ បាន​ការអញ្ជើញ​ចូល​ពី លោកជំទាវ​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ដូន​កែវ លោកស្រី​អភិបាលរង​ក្រុង ក្រុមប្រឹក្សា​ក្រុង លោកស្រី​ជា​ជំទប់​សង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រធានភូមិ អនុ​ភូមិ សរុប​ចំនួន ១០០​នាក់​។

​ក្នុងឱកាស​នោះ​ដែរ ក្នុងនាម ឯកឧត្តម ហ៊ុន សុខា តំណាងឱ្យ ឯកឧត្តម ហ៊ូ វិចិត្រ ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ ឯកឧត្តម សុខ ខា​វ៉ាន់ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ដូន​កែវ បាន​នាំមក​នូវ​ការចូលរួម​អបអរសាទរ​ក្នុង​ពិធី​នេះ ហើយ​បាន​ប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​បងស្រី ប្អូនស្រី ក្នុង​ម្នាក់​សារុង​១ ក្រមា​១ រួម​នឹង​ថវិកា​ចំនួន ៣០.០០០៛ (​បី​ម៉ឺន​រៀល​) ផងដែរ​។​

 

p180308a1 p180308a2 p180308a3 p180308a4 p180308a5 p180308a6 p180308a7 p180308a8 p180308a9 p180308a10 p180308a11 p180308a12 p180308a13 p180308a14 p180308a15 p180308a16 p180308a17 p180308a18 p180308a19 p180308a20 p180308a21 p180308a22 p180308a23 p180308a24