ខេត្តកោះកុង- ដោយ ៖ សុភ័ក្ត្រ
ខេត្តកោះកុងជាខេត្តមួយ ស្ថិតនៅតំបន់ឆ្នេរប៉ែកនីរតីនៃ ប្រទេសកម្ពុជាមានចំងាយ២៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ភ្ជាប់ដោយផ្លូវជាតិលេខ៤ និង ផ្លូវជាតិលេខ ៤៨ ដែលមានផ្ទៃ ដីសរុប១០.០៤៥គីឡូម៉ែត្រការ៉េ ។
ផ្ទៃដីសរុបត្រូវបានបែង ចែកជាផ្ទៃដីបង្កបង្កើនផលចំនួន ១១,៤៣៣ហិកតា, ផ្ទៃដីព្រៃភ្នំ និងព្រៃលិចទឹកចំនួន ៥០២. ០០០ហិកតា, ផ្ទៃដីសមុទ្រ ៥៥ ៨,០០០ហិកតា និងផ្ទៃដីកោះ ចំនួន ៤៤.៥៦៧ហិកតា នៃ កោះសរុបចំនួន ២៣កោះ ។
ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ ខាងកើតជាប់នឹងខេត្ត កំពង់ស្ពឺ ខាងលិចជាប់នឹងប្រទេសថៃ ឈូងសមុទ្រថៃ ។ រដ្ឋបាលខេត្ត រួមមាន ៦ ស្រុក គឺ១ក្រុង, ០៣ សង្កាត់, ២៦ឃុំ និង១១៦ភូមិ មានប្រជាជនសរុបចំនួន១១៧, ៤៨១នាក់ ស្មើនឹង ២៤,៣១១ គ្រួសារ ។ មាន ៥ជនជាតិ គឺជន ជាតិខ្មែរ-វៀតណាម, ចិន, ឥស្លាម និងថៃ មានមុខរបរ សំខាន់ៗរបស់ប្រជាពលរដ្ឋដូច ជា នេសាទជួញដូរធ្វើស្រែចំការ រកផល-អនុផលព្រៃឈើនិង វារីវប្បកម្ម ។
ខេត្តកោះកុង មានសក្តានុ ពលធនធានទេសចរណ៍ជាច្រើន រួមមាន ធនធានធម្មជាតិដោយ ក្នុងខេត្តកោះកុង មាន ៖ ២- តំបន់ការពារ ។ ធម្មជាតិ គឺ តំបន់ដីគោក(ព្រៃភ្នំ)ជួរភ្នំក្រវាញនិងតំបន់ឆ្នេរសមុទ្រ និង តំបន់ដីគោក មានទឹកធ្លាក់ចំនួន ៩ កន្លែង និងទឹកជ្រោះជ្រលង អូរព្រៃភ្នំ និងសត្វ ។ តំបន់ឆ្នេរ សមុទ្រ ៖ មានប្រវែង ២៣៤ គីឡូម៉ែត្រ ចាប់ពីតំបន់ចាំយាម ព្រំប្រទល់ជាប់នឹងប្រទេសថៃ ដល់ភូមិជ្រោយស្វាយព្រំប្រទល់ ជាប់នឹងខេត្តព្រះសីហនុ ។ ដែល មានកោះចំនួន ២៣កោះ ឆ្នេរ ខ្សាច់ចំនួន ០៧ឆ្នេរ និងផ្កាថ្ម បាតសមុទ្រតាមបណ្តាកោះ ព្រមទាំងស្មៅសមុទ្រ ។
+ឧទ្យានជាតិ ៖ ខ្ពង់រាប គីរីរម្យ មានចំនួន ៣៥.០០០ ហិកតា (ខេត្តកំពង់ស្ពឺ និងខេត្ត កោះកុង) និងបុទុមសាគរ ចំនួន ១៧១.២៥០ហិកតា ។
+ដែនជម្រកសត្វព្រៃ ៖ ភ្នំ ឱរ៉ាល់ចំនួន២៥៣.៧៥០ហិកតា (ខេត្តកោះកុង ពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង)ពាមក្រសោប ចំនួន ២៣.៧៥០ហិកតា និងភ្នំ សំកុកចំនួន៣៣៣.៧៥០ហិកតា ។
+តំបន់ប្រើប្រាស់ច្រើន យ៉ាង ៖ ដងពែង ចំនួន ២៧. ៧០០ហិកតា ។
ជាមួយនឹងបទពិសោធន៍ អេកូទេសចរណ៍និងទេសចរណ៍ ផ្អែកលើធម្មជាតិបានបង្កើតឱ្យ មានសកម្មភាពទេសចរនិង ដំណើរកំសាន្តដូចជា ៖ ការដើរ កំសាន្តតាមព្រៃភ្នំ,ការដើរកំសាន្ត តាមតំបន់ទឹកធ្លាក់,ការដើរ កំសាន្តដោយស្ពាយសាក់កាដូ, ការទស្សនាព្រៃកោងកាង,ការ ជិះទូកទស្សនាត្រីផ្សោតសមុទ្រ ព្រៃកោងកាង,ការកំសាន្ត សប្បាយ និងទេសភាពឆ្នេរ សមុទ្រ ការទស្សនាសត្វស្លាប, ការហាលទឹក អ៊ុំទូកកៃយ៉ាក់ តាមព្រែក និងតាមឆ្នេរសមុទ្រ, ការទស្សនាសត្វស្លាប (ជ្រឹង), ការដើរមើលអំពិលអំពែកតាម ព្រៃកោងកាងពេលយប់, ទស្សនាប្រជុំកោះតូច-ធំ ផ្កាថ្ម បាតសមុទ្រ ស្មៅសមុទ្រ ស្ទូច ត្រី… ៘ ទស្សនាសួនសត្វ (កោះកុងសាហ្វារីវែល)និង ឆ្នេរខ្សាច់ចាំយាម,ការទស្សនា ឡូត៍ចិញ្ចឹមខ្យងចំពុះទានិង តំបន់ជីវៈចម្រុះដ៏សម្បូរបែប តាមព្រៃកោងកាង,ការបោះជំរុំ ទេសចរតាមព្រៃ ។ ម្យ៉ាងទៀត ខត្តេកោះកុងនៅតែជាខេត្តមួយ សំបូរទៅដោយទេសភាពធម្មជាតិពិតៗ ៕