ខេត្តព្រះសីហនុ-ដោយ: ខៀវ ប៉ូឡូ
ឯកឧត្តម ឆាង អ៉ីវ៉ូ ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការកៅស៊ូ អញ្ជេីញចួបសំណេះសំណាល និងចែកអំណោយដល់សមាជិក សមាជិកាប្រមាណជាង ៥៤៤នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជើងគោ ស្ថិតក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម ឆាង អ៉ីវ៉ូ ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការកៅស៊ូបានមានប្រសាសន៍ផ្តាំផ្ញេី និងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចំការកៅស៊ូទាំងអស់។
ឯកឧត្តម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការកៅស៊ូ
បានមានប្រសាសន៍បន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍លេីគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនដែលកេីតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តម ឆាង អ៉ីវ៉ូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋភូមិចំការកៅស៊ូ និងសមាជិក សមាជិកាទាំងអស់ដែលជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដេីម្បីដឹកនាំ និងសំណូមពរជាថ្មីទៅប្រជាពលរដ្ឋបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០១៨ខាងមុខនេះ ដេីម្បីបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀត។
មុនបញ្ចប់កម្មវិធី ឯកឧត្តម ឆាង អ៉ីវ៉ូ ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការកៅស៊ូ បានជូនអំណោយជាសម្ភារៈ និងថវិកាមួយចំនួន រួមមាន÷
– ថវិកា ចំនួន ១,៥០០,០០០រៀល សម្រាប់ក្រុមកីឡាទិញសម្ភារ
– ថវិកា ចំនួន ៤០០,០០០រៀល សម្រាប់ប្រធានបក្សឃុំជេីងគោ
– ថវិកា ចំនួន ៨០០,០០០រៀល សម្រាប់មេភូមិចំនួន៤ភូមិ
– ថវិកា ចំនួន ៤០០,០០០រៀល សម្រាប់នគរបាលប៉ុស្តិ៍ និងចរាចរណ៍
– ថវិកា ចំនួន ៣០០,០០០រៀល សម្រាប់គណៈចាត់តាំងកម្មវិធី
– ថវិកា ចំនួន ១,៥០០,០០០រៀល សម្រាប់ថ្លៃរោងកម្មវិធី
– ថវិកា ចំនួន ២,២៥០ដុល្លាអាមេរិក ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋសម្រាប់ស្ថាបនាផ្លូវចំនួន ៣ខ្សែ និងបានប្រគល់អំណោយមួយចំនួនជូនដល់សមាជិក សមាជិកាចំនួន ៥៤៤នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះក្នុងម្នាក់ៗទទួលបានមី ០១កេះ អង្ករ ១បាវ សារុង០១ និងថវិកាចំនួន ២០,០០០ រៀលផងដែរ។