រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ អគ្គបេឡាធនាគារជាតិ នៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ធនាគារជាតិ នៃ កម្ពុជា លេខ.ធ៣.០១៧.៧៥៨ សជណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
យុទ្ធនាការនេះ នឹងផ្តល់ឱកាសដល់សាធារណជន ដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬ រហែក មកប្តូរយកក្រដាសប្រាក់រៀលថ្មីពីបញ្ជរបេឡាធនាគារជាតិ នៃកម្ពុជា។
ការប្តូរក្រដាសប្រាក់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ នៅគ្រប់សាខាធនាគារជាតិ នៃកម្ពុជា រាជធានី-ខេត្ត ( លើកលែងស្នាក់ការកណ្តាល )។