សាធារណរដ្ឋកូរ៉េ-ដោយ: សុភ័ក្ត្រ
ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព ឆ្លើយតបនឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរយើង។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជាពិសេសនៅទីក្រុងឆាំងវ៉ុន ឱ្យបានជ្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ ( KOFIH ) និងមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងឆាំងវ៉ុន នឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់មូលនិធិចុះពិនិត្យព្យាបាលសុខភាពទូទៅ ពិនិត្យបេះដូង និងថត X-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។
កាលបរិច្ឆេទនៅថៃ្ងអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងឆាំងវ៉ុន ដែលមានអាសយដ្ឋានៈ 마산합포구청 광장 ( 창원외국인력지원센터 건너편 ) នៅទល់មុខមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងឆាំងវ៉ុន ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ម៉ោង ១៧:០០ ល្ងាច។