រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
យោងតាមលិខិតលេខ ១៩៤៥ លស ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើទៅប្រធានតុលាការកំពូលប្តឹងរំលាយគណបក្សនយោបាយចំនួន៩ (ប្រាំបួន) បានប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមកក្រសួងមហាផ្ទៃ តាមឆ្នាំនីមួយៗជាបន្តបន្ទាប់ ហើយកំពុងជាប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។
គណបក្សនយោបាយចំនួន៩ (ប្រាំបួន) ដែលក្រសួងមហាផ្ទៃបានស្នើសុំរំលាយចោលរួមមាន÷ គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង គណបក្សស្ដ្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ។
នៅក្នុងលិខិតដដែលនេះ បានឱ្យដឹងបន្ថែមថា សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមផ្អាកសកម្មភាពបណ្តោះអាសន្នចំពោះគណបក្សនយោបាយចំនួន៤ (បួន) ក្នុងចំណោម៩ (ប្រាំបួន) គណបក្សខាងលើ រួមមាន÷ គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ដ្រីសង្គ្រោះកម្ពុជា។
សេចក្តីពិស្តារមានដូចខាងក្រោម÷