រាជធានីភ្នំពេញ-ដោយ: សុភ័ក្ត្រ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ ១២១៥ គ.ជ.ប ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្នុងសេចក្តីជូនដំណឹងដដែល បានឱ្យដឹងបន្ថែមថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន ៦២ (ហុកសិបពីរ) រូប ក្នុងនោះរួមមាន÷
-សមាជិកព្រឹទ្ធសភាចំនួន ២ (ពីរ) រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
-សមាជិកព្រឹទ្ធសភាចំនួន ២ (ពីរ) រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប
-សមាជិកព្រឹទ្ធសភា ៥៨ (ហាសិបប្រាំបី) រូប ទៀតត្រូវជ្រើសតាំងតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ដែលក្នុងនោះអាសនៈបានបែងចែកតាមភូមិភាគចំនួន៨ នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅបានបង្ហាញថា÷
-គណបក្សប្រជាជនកម្ពុជា ទទួលបាន ១.១៥៦ឃុំ-សង្កាត់
-គណបក្សសង្គ្រោះជាតិ ទទួលបាន ៤៨៩ឃុំ-សង្កាត់
-គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១ឃុំ។
សេចក្តីពិស្តារមានដូចខាងក្រោម៖