​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន ត្រូវបាន​ប្រកាស​ចូល​កាន់​ដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ផ្លូវកា​រហើយ​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​: សុភ័ក្ត្រ​

​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន អតីត​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវបាន​ប្រកាស​ចូល​កាន់ដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ផ្លូវ​ការជំនួស ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​នាយរង​សេនាធិការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ​។​

​ពិធី​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដែល​ទើប​តែងតាំង​ថ្មី បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ថា​នឹង​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​អនុវត្ត​ឱ្យខាងតែបាន​ទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ការបង្ការ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

 

img20170828p1 (1) img20170828p1 (3) img20170828p1 (4) img20170828p1 (2) WhatsApp-Image-2017-08-28-at-7.37.52-PM img20170828p1 (9) img20170828p1 (8) img20170828p1 (6) img20170828p1 (5) img20170828p1 (7)