ខេត្តព្រះសីហនុ- ដោយ ៖ ខៀវ ប៉ូឡូ
ព្រៃលិចទឹកនិងព្រៃកោង កាងនៅចំណុចទីតាំងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានកំពុងរងការ កាប់បំផ្លាញពីសំណាក់អ្នកមាន អំណាចនិងឈ្មួញរកស៊ីមានខ្សែ ទុយោអ្នកធំយ៉ាងគគ្រឹកគគ្រេង។
ចំណែកឯមន្ត្រីជំនាញនិង អាជ្ញាធរមូលដ្ឋានមិនមានវិធាន ការទប់ស្កាត់និងបង្ក្រាប ចំពោះ ទង្វើីនៃការបំផ្លាញធនធានធម្ម ជាតិយ៉ាងព្រៃផ្សៃដូច្នេះសោះ។
ប្រភពពីប្រជាពលរដ្ឋបាន សម្តែងការព្រួយបារម្ភថាថ្ងៃ ក្រោយពួកគាត់(ប្រជានេសាទ) នឹងជួបបញ្ហាក្នុងរបរទទួលទាន នេះ ប្រសិនបើសកម្មភាពកាប់ បំផ្លាញព្រៃលិចទឹកនិងព្រៃកោង កាងនៅតែបន្តដោយគ្មានការ ទប់ស្កាត់ ។ ដោយសារព្រៃលិច ទឹក និងព្រៃកោងកាង គឺជាទី ជម្រករបស់មច្ឆាសមុទ្រគ្រប់ ប្រភេទពិសេសជាកន្លែងពងកូន និងរកចំណីរបស់មច្ឆាសមុទ្រ គ្រប់ប្រភេទនិងជាប្រព័ន្ធអេកូ ឡូស៊ីទេសចរណ៍យ៉ាងមានសក្តា នុពល ។ ប្រសិនបើបាត់បង់ អស់ទៅទិន្នផលនេសាទនិង ថយចុះប្រាក់ចំណូលតិចជាង មុនជីវភាពគ្រួសារពិសេសអនា គតកូនៗរបស់ពួកគាត់(ប្រជា នេសាទ)នឹងកាន់តែលំបាកជាង មុន ដោយសារទិន្នផលនេសាទ ថយចុះ ។
ជាមួយគ្នានេះសម្បត្តិរដ្ឋក៏ ក្លាយទៅជាកម្មសិទ្ធិឯកជន ដោយមិនស្របច្បាប់ពីសំណាក់ ឈ្មួញទុច្ចរិត និងអ្នកមានអំណាច រហូត ។ សូម្បីតែទីតាំងរបស់ ពួកគាត់(ប្រជានេសាទ)ធ្លាប់ រកក៏ត្រូវគេហាមឃាត់មិនឱ្យ រកទៀត ។ វប្បធម៌ទាំងនេះរឹត តែបង្កើតឱ្យមានភាពក្រីក្រកើន ជាងមុនប្រសិនបើគ្មានវិធាន ការណ៍ទប់ស្កាត់និងបង្ក្រាបឱ្យ បានទាន់ពេលវេលានោះ ៕