
សណ្ឋាគារក្នុងដីដំបូងបំផុតក្នុងលោក InterContinental Shanghai Wonderland បានបើកសម្ពោធជាផ្លូវការហើយ
ក្រុងស៊ាងហៃ: ដោយមានចម្ងាយជាង ៣០គីឡូម៉ែត្រពីកណ្ដាលក្រុងស៊ាងហៃ ប្រទេសចិនសណ្ឋាគារក្នុងដីដំបូងបំផុតក្នុងលោក InterContinental Shanghai Wonderland ទីបំផុតបានបើកសម្ពោធកាលពីម្សិលមិញ។ កសាងឡើងក្បែរឧទ្យានជាតិព្រៃភ្នំសេសាន និងសួនផ្កាភ្នំឈិនសាន ស្ថិតនៅលើជ្រលងអតីតអណ្ដូងរ៉ែ សណ្ឋាគារបានបណ្ដែតខ្លួនឡើង ពីអណ្ដូងរ៉ែ ដែលបានបើកសម្ពោធនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាផ្នែកមួយនៃការអភិវឌ្ឍក្រោមទឹកប្រាក់ ២៨៨លានដុល្លារ។ សណ្ឋាគារក្រោមដីរំលេចនូវប្រណីតភាពដ៏ស្ងប់ស្ងាត់ រុក្ខជាតិ និងសត្វជាច្រើនប្រភេទ អាហារលំដាប់ពិភពលោក ដើម្បីធានាស្វាគមន៍ដំណើរកម្សាន្ដវិស្សមកាល ឬសន្និសីទរបស់លោកអ្នកឱ្យកាន់តែកក់ក្ដៅ។ សណ្ឋាគារថ្មីសន្លាងនេះ មាន ៣៣៦បន្ទប់ស្នាក់នៅ និងបន្ទប់ធំៗ ដែលសុទ្ធតែអាចមើលឃើញទេសភាពអណ្ដូងរ៉ែ Shenkeng …
សណ្ឋាគារក្នុងដីដំបូងបំផុតក្នុងលោក InterContinental Shanghai Wonderland បានបើកសម្ពោធជាផ្លូវការហើយ Read More