
លោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ និងឈ្មោះ ដុស ឈ្មួញឈើគ្រញូងដុះស្លែកំពុងដឹកជញ្ជូននិងទិញលក់ឈើគ្រញូងយ៉ាងរលូនសមត្ថកិច្ចជំនាញមិនហានបង្ក្រាប
ខេត្តឧត្តរមានជ័យ-ដោយៈ សុភ័ក្ត្រ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះមានសេចក្ដីរាយការណ៍មកថា មេឈ្មួញរកស៊ីឈើគ្រញូងដុះស្លែល្បីឈ្មោះនៅតំបន់ទិសទី៣ សមរភូមិមុខខេត្តឧត្តរមានជ័យ ឈ្មោះ ដុស និងលោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ កំពុងដំណើរការយ៉ាងរលូន។ ដោយធ្វើសកម្មភាពគៀងគរពលករឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងប្រទេសថៃ និងប្រមូលទិញឈើគ្រញូងផ្ដាច់មុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្ដីរាយការណ៍ជាបន្ដបន្ទាប់មកថា ឈ្មោះ ដុស បានបោះទីតាំងប្រមូលទិញឈើគ្រញូងនៅចំណុចបង្គោលសីម៉ាលេខ១៣។ ជាមួយគ្នានេះ លោកវរសេនីយ៍ រស់ ជុក បានដឹកជញ្ជូនបន្តមកស្តុកទុកនៅឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិបុស្ស សង្កាត់កូនគ្រៀល …
លោកវរសេនីយ៍ រស់ ជុក ប្រធានការិយាល័យអភិវឌ្ឍន៍ នៃកងពលតូចថ្មើរជើងលេខ៤២ និងឈ្មោះ ដុស ឈ្មួញឈើគ្រញូងដុះស្លែកំពុងដឹកជញ្ជូននិងទិញលក់ឈើគ្រញូងយ៉ាងរលូនសមត្ថកិច្ចជំនាញមិនហានបង្ក្រាប Read More