រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ៩​កក្កដា ឆ្នាំ​២០១៧

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​ ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ និង​សារៈសំខាន់​បំផុត​នេះ​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សិស្ស និស្សិត យុវជន​កាកបាទក្រហម …

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​បុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត ៩​កក្កដា ឆ្នាំ​២០១៧ Read More

លោក ជីប ចាន់​រ៉ាវី ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​នៃ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​!!

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​យោង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ២១៦២ ប្រ​.​ក  ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្តីពី​ការទទួលស្គាល់​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ និង​ជំទប់​ទី​២ នៃ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​សម្រេច​ទទួលស្គាល់​សមា​សភាព​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដូច​មាន​រាយ​នាម​ខាងក្រោម​÷ ១- លោក ជីប ចាន់​រ៉ាវី ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​ ២-​លោក យន់ ឆេង …

លោក ជីប ចាន់​រ៉ាវី ត្រូវបាន​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ និង​ជា​មេឃុំ​នៃ​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​!! Read More

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​សមាសភាព​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកាស​ឈ្មោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង​អាណត្តិ​ទី​៤​។​ ​យោងតាម​លិខិត​លេខ ១៥០១ ប្រ ក ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ប្រកាស​ស្តីពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិបាល​រាជធានី ខេត្ត ក្នុង​ការចាត់ចែង​ដំណើរការ​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​។​ ​សេចក្តីលម្អិត​មាន​ដូចខាងក្រោម​៖ ​

​សមាសភាព​អធិបតី និង​កាលបរិច្ឆេទ​ពិធី​ប្រកាស​សុពលភាព​នៃ​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ថ្មី ទូទាំង​ខេត្ត​ព្រះសីហនុ​ Read More

​អភិបាលខេត្ត​ជំរុញ​ឱ្យ​មន្ត្រី​តុលាការខេត្ត​ព្រះសីហនុ​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​លម្អៀង​) បួន​យ៉ាង​

ខេត្ត​ព្រះសីហនុ​-​ដោយ​: ខៀវ ប៉ូ​ឡូ​ ​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ម្រុញ​ឱ្យ​មន្ត្រី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​ភាពលម្អៀង​) ទាំង​បួន​យ៉ាង​៖១- ឆន្ទាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ស្រលាញ់​) ២-​ទោសាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ស្អប់​) ៣-​មោហាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ល្ងង់​) ៤-​ភយាគតិ (​សេចក្ដី​លម្អៀង​ព្រោះ​ខ្លាច​)​។​ ​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់បន្ថែម​ថា រឿងក្តី​នីមួយៗ​ប្រសិនបើ​ការ​កាត់សេចក្តី​ត្រឹមត្រូវ​តាម​ទម្រង់​នៃ​ច្បាប់​ហើយ​នោះ​គឺជា​ការផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​គូភាគី​មិន​ថា​អ្នក​មាន ឬ​អ្នកក្រីក្រ​យើង​ត្រូវ​ផ្តល់​ភាពយុត្តិធម៌​ពិតប្រាកដ​ជូន​គាត់​ដូច​គ្នា​។ រួម​ទាំង​បាន​ផ្តល់​នូវ​បទពិសោធន៍​ជា​ច្រើន​ដើម្បី​ឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​មាន​ភាពក្លាហាន​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យមាន​ទំនុកចិត្ត​មកលើ​ស្ថាប័ន​តុលាការ​។​ ​ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ …

​អភិបាលខេត្ត​ជំរុញ​ឱ្យ​មន្ត្រី​តុលាការខេត្ត​ព្រះសីហនុ​បំពេញ​តួនាទី​ក្នុង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចៀសឱ្យផុត​អគតិ (​លម្អៀង​) បួន​យ៉ាង​ Read More

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​សុភ័ក្ត្រ​ ​យោងតាម​សេចក្តីជូនដំណឹង​លេខ​០៦០ ស​.​ជ​.​ណ របស់​សាលាខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​មូលដ្ឋាន ឃើញ​ថា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាប់ឆ្ការ​ព្រៃ​ទន្ទ្រាន​យក​ដី​ដោយ​មាន​ការយល់ច្រឡំ​ពី​ការចុះវាស់វែង​សារជាថ្មី ដោយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​។ ​ក្រុមការងារ​ចុះ​វាស់វែង​ដី នៅ​សង្កាត់​កោះរ៉ុង ដែល​ដឹកនាំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​មាន​ការចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការចុះ​វាស់វែង​ដី​ស្វែងរក​ការពិត​លើ​ការកាន់កាប់​ដីធ្លី ដោយ​បាន​កំណត់​អត្តសញ្ញាណ​ដី​តាម​ការចង្អុលបង្ហាញ​ពី​ម្ចាស់​នៃ​ក្បាល​ដី​ហើយ​ការចុះ​ប្រតិបត្តិការ​នេះ ត្រូវបាន​បញ្ចប់​ការវាស់វែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦ ។​ ​ជាមួយគ្នានេះ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ខេត្ត បាន​ចងក្រង​ឯកសារ​រួចរាល់ និង​បាន​បញ្ជូន​ទៅ ​ក្រសួង​រៀបចំ​ដែនដី …

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការកាប់​ឆ្ការព្រៃ​ទន្ទ្រាន​យក​ដី​នៅ​សង្កាត់​កោះរ៉ុង​ Read More

កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ក្នុង​ម៉ោង​បំពេញ​ការងារ​នៅ​រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ (​ខេ​ម​បូឌា​) ខូ​អែល​ធី​ឌី​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​ខៀវ ប៉ូ​ឡូ​ ​កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ក្នុង​ម៉ោង​បំពេញ​ការងារ​នៅ​រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ (​ខេ​ម​បូឌា​) ខូ​អែល​ធី​ឌី ផលិត​កាបូប​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ​។​ ​មូលហេតុ​ដែលនាំឱ្យ​កម្មករ​ដួលសន្លប់​នេះ ដើមឡើយ​មាន​កម្មករ​ម្នាក់​បាន​សន្លប់ (​យោង​តាម​ព័ត៌មាន​ទទួល​បាន​គឺ​គាត់​អត់ងងុយ​មួយ​យប់​ពេញ​ដោយសារ​នៅ​កំដរ​ប្តី​គ្រោះថ្នាក់​ចរាចរណ៍​) និង​បន្តបន្ទាប់​មាន​កម្មករ​ផ្សេងៗ​ទៀត​ចំនួន ១០​នាក់​បាន​សន្លប់​។ ​ចុងក្រោយ​មាន​កម្មករ​ចំនួន ២៨​នាក់​ត្រូវបាន​បញ្ជូន​មក​សម្រាក​នៅ​ពេទ្យ​ដើម​ស្វាយ ២០​នាក់ និង​ពេទ្យ​៨៨៨ ចំនួន ៨​នាក់ អាការ​របស់​អ្នកជំងឺ​គឺ​ទន់​ដៃ ទន់​ជើង កន្ត្រាក់​ដៃជើង ដែល​តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ​អ្នកជំងឺ​ខ្វះ​ជាតិ​ស្ករ និង​ខ្វះ​កាល់ស្យូម​។ ​ហេតុការណ៍​កម្មករ​ដួលសន្លប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៧ …

កម្មករ​ជា​ច្រើន​នាក់​បាន​ដួលសន្លប់​ក្នុង​ម៉ោង​បំពេញ​ការងារ​នៅ​រោងចក្រ រ៉ូមេ​នធី​ក លេ​ឌើ​រ (​ខេ​ម​បូឌា​) ខូ​អែល​ធី​ឌី​ Read More

ភាព​គ្មាន​សណ្តាប់ធ្នាប់​របស់​ផ្សារ​ទំនប់រលក​ក្លាយ​ជា​ជំងឺ ធុញថប់​ចំពោះ​អ្នកធ្វើដំណើរ​ឆ្លងកាត់​

ខេត្ត​ព្រះសីហនុ​-​ដោយ​:​ខៀវ ប៉ូ​ឡូ​ ​ជា​រៀងរាល់​ព្រឹក​នៅ​ចំណុច​ផ្សារ​ទំនប់រលក​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទិដ្ឋភាព​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​បាន​កើតឡើង​ពេញបន្ទុក ស្របពេល​ដែល​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​កាន់តែ​មាន​ភាព​ធុញ​ទ្រាន់ និង​រអ៊ូរទាំ​ចំពោះ​ការលក់ដូរ​គ្មាន​របៀបរៀបរយ​របស់​អាជីវករ​មក​លើ​ផ្លូវ​សាធារណៈ​។​ ​សកម្មភាព​លក់ដូរ​លើ​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ផ្សារ​ទំនប់រ​លក​ត្រូវបាន​សាធារណជន ពិសេស​អ្នកធ្វើដំណើរ​ឆ្លងកាត់​មើលឃើញថា ហាក់ដូចជា​ផ្គើន​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ពួកគាត់ (​អាជីវករ​) មិន​ខ្វល់​ពី​ការកកស្ទះ និង​សុវត្ថិភាព​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​នោះទេ ។​ ​ទន្ទឹមគ្នានេះ បញ្ហា​កកស្ទះ និង​ការខាតបង់​ពេលវេលា​របស់​អ្នកធ្វើ​ដំណើរ​បណ្តាលមកពី​អាជីវករ​លក់ដូរ​លើ​ផ្លូវ​សាធារណៈ​នេះ​។ ជា​ហេតុ​ធ្វើឲ្យ​ប្រឈម​បញ្ហា​ជាច្រើន ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សណ្តាប់ធ្នាប់ អនាម័យ និង​មតិ​រិះគន់​ជាដើម​។​ ​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ទំនប់រលក​នេះ​ឡើង​វិញ​ផង​។ ព្រោះ​ពេល​កកស្ទះ​ម្តងៗ​កុំថាឡើយ​រថយន្ត និង​ម៉ូតូ …

ភាព​គ្មាន​សណ្តាប់ធ្នាប់​របស់​ផ្សារ​ទំនប់រលក​ក្លាយ​ជា​ជំងឺ ធុញថប់​ចំពោះ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ Read More

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​នូវ​គោលការណ៍​ធំៗ​ចំនួន ៤ សម្រាប់​អនុវត្ត​ការងារ​ឱ្យ​ទទួលបាន​លទ្ធផល និង​មាន​ប្រសិទ្ធិភាព​ខ្ពស់

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​នូវ​គោលការណ៍​ធំៗ​ចំនួន ៤ សម្រាប់​អនុវត្ត​ការងារ​ឱ្យ​ទទួលបាន​លទ្ធផល និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ រួមមាន​៖ ១-​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ និង​រួម​គ្នា​ទទួលលទ្ធផល​។​ ២-​អ្នក​មានរ​ស់បាន អ្នកក្រ​ក៏រ​ស់បាន មន្ត្រីរាជការ​ក៏រ​ស់បាន ប្រជាពលរដ្ឋ​ក៏រ​ស់បាន តាម​លទ្ធផល​ការងារ​របស់​ខ្លួន​។​ ៣-​ធ្វើ​ការងារ​យក​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​តុត្តិ​ជា​គោល​។​ ៤-​ធ្វើ​ការងារ​ត្រូវ​មាន​ការពិគ្រោះ​យោបល់​គ្នា​រវាង​ថ្នាក់​ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​ជាមួយ​នឹង​មន្ទីរ​-​អង្គភាព ព្រោះ​ថ្នាក់​នីមួយៗ​សុទ្ធតែ​មាន​ផែនការ ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​ប្រចាំឆ្នាំ​របស់​ខ្លួន​។​

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​នូវ​គោលការណ៍​ធំៗ​ចំនួន ៤ សម្រាប់​អនុវត្ត​ការងារ​ឱ្យ​ទទួលបាន​លទ្ធផល និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ Read More