លោកឧត្តមសេនីយ៍ ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីព្រៃក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” យ៉ាងអនាធិបតេយ្យ
ខេត្តព្រះសីហនុ-ដោយ: សុភ័ក្ត្រ ប្រភពពីប្រជាពលរដ្ឋស្រុកព្រៃនប់ បានលើកឡើងថា ដីព្រៃក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” ទំហំរាប់រយហិកតាស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ជាខែលប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានរំខានពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញម្តងណាឡើយ។ ប្រភពដដែលបានបន្តឱ្យដឹងថា ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ថន វីរៈ ដោយយកលេសថាជាបន្ទាយរបស់កងទ័ពបានធ្វើសកម្មភាពហាមប្រាមប្រជាពលរដ្ឋមិនឱ្យចូលទៅទីនោះ រីឯក្រុមខ្លួនលបទន្ទ្រានយកដីព្រៃរបស់រដ្ឋបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ សកម្មភាពខាងលើនេះ ត្រូវបានមហាជនលើកឡើងថា លោកឧត្តមសេនីយ៍ និងមានងារជាឧកញ៉ា …
លោកឧត្តមសេនីយ៍ ថន វីរៈ កំពុងយកឥទ្ធិពលកងពលតូចថ្មើរជើង “ង៧០” ប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីព្រៃក្នុងដែនឧទ្យានជាតិព្រះសីហនុ “រាម” យ៉ាងអនាធិបតេយ្យ Read More