លោក អ៊ុយ ឆាយ រំលោភ​យក​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សាងសង់​សណ្ឋាគារ​របស់​ខ្លួន​យ៉ាង​រំភើយ សង្ស័យ​មន្ត្រី​ជំនាញ​ក្រុង​ត្រូវ​ថ្នាំ​សណ្តំ​

​ក្រុង​ប៉ោយប៉ែត​-​ដោយ​: កៅ ណា​រ៉ុង​ ​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បុគ្គល​មាន​លុយ និង​ឥទ្ធិពល​ម្នាក់​ប្រចាំ​ក្រុង​ប៉ោយប៉ែត​ធ្វើ​តាម​អំពើ​ចិត្ត​ឥត​ក្រែង​ច្បាប់​ ​រំលោភ​សាងសង់​សំណង់​រឹងមាំ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឱ្យ​ខាន​តែ​បាន​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ម្ចាស់​សំណង់​រឹងមាំ​ដែល​កំពុង​សាងសង់​លើ​ដី​នៃ​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់ លោក អ៊ុយ ឆាយ អ្នកមាន​លុយ​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុង​កំពុង​សាងសង់​សំណង់​រឹងមាំ​លើដី​ផ្លូវ​សាធារណៈ​ដោយ​គ្មាន​រំខាន​ដល់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ក្រុង​និង​ខេត្ត​នោះទេ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាងក្រោយ​គ្លីនិក នគរ​រាជ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​កាសែត …

លោក អ៊ុយ ឆាយ រំលោភ​យក​ដី​គម្រោង​ផ្លូវលំ​ក្នុងភូមិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​សាងសង់​សណ្ឋាគារ​របស់​ខ្លួន​យ៉ាង​រំភើយ សង្ស័យ​មន្ត្រី​ជំនាញ​ក្រុង​ត្រូវ​ថ្នាំ​សណ្តំ​ Read More

​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន ត្រូវបាន​ប្រកាស​ចូល​កាន់​ដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ផ្លូវកា​រហើយ​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​: សុភ័ក្ត្រ​ ​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន អតីត​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវបាន​ប្រកាស​ចូល​កាន់ដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ផ្លូវ​ការជំនួស ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​នាយរង​សេនាធិការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ​។​ ​ពិធី​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​ ​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដែល​ទើប​តែងតាំង​ថ្មី បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ថា​នឹង​ស្មោះត្រង់​ចំពោះ​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​អនុវត្ត​ឱ្យខាងតែបាន​ទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង …

​លោក​វរសេនីយ៍ឯក បោ​ន ប៊ិន ត្រូវបាន​ប្រកាស​ចូល​កាន់​ដំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ផ្លូវកា​រហើយ​ Read More

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!!

ក្រុង​ប៉ោយប៉ែត​-​ដោយ​:​កៅ ណា​រ៉ុង​ ​ទីតាំង​លេង​ល្បែង​ភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​បើក​លេង​ទាំងថ្ងៃទាំងយប់​ដោយ​មួយថ្ងៃៗ​មាន​អ្នក​ចូល​លេង​ជា​ច្រើន និង​អ្នក​ចាក់បាល់​ចាញ់​លុយ​រាប់ពាន់​រាប់ម៉ឺន​បាត​ពេលខ្លះ​មាន​ទាំង​សមត្ថកិច្ច​ចូលទៅ​ចាក់បាល់​ផងដែរ​។ សកម្មភាព​នេះ​ហាក់ដូចជា​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​នោះទេ​។​ ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ភ្នាល់​បាល់ បានឱ្យ “​ពុទ្ធិ​ខ្មែរ​” ដឹងថា  ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​ឃើញ​មាន​មនុស្ស​ប្រុស​ស្ទើរតែ​គ្រប់​វ័យ​រួម​នឹង​សមត្ថកិច្ច​មួយចំនួន​ចេញ​ចូល​មក​លេង​ល្បែង​នេះ (​ចាក់បាល់ ឬ ភ្នាល់​បាល់​) ពិសេស​ពេល​ល្ងាច និង​ពេលយប់​គឺ​មាន​មនុស្សម្នា​មកលេង​ចាក់បាល់​ច្រើនជាង​ធម្មតា​។​ ​ប្រភព​ដដែល​បន្តថា អ្នក​មក​ចាក់​បាល់​មាន​អ្នកខ្លះ​ចាញ់ ខ្លះ​ទៀត​ក៏​ឈ្នះ ប៉ុន្តែ​អ្នកលេង​ភាគច្រើន​ចាញ់​ជា​រៀងរាល់ថ្ងៃ​អស់​លុយ​រហូត​ដល់​លក់​ទ្រព្យសម្បត្តិ​យក​លុយ​មក​លេង​ល្បែង​នេះ​បន្ត (​សេះ​ដាច់​យក​សេះ​តាម​) ក៏មាន​ដែរ​។​ ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង និង​ព្រួយបារម្ភ​ពី​ទីតាំង​ល្បែងភ្នាល់​បាល់​ខុសច្បាប់​នេះ​ថា អាច​ជា​កម្មវត្ថុ​នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ដូចជាៈ លួច …

ល្បែងភ្នាល់​បាល់​ខុសច្បាប់​ដុះ​ស្លែ​ពីរ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​កំពុង​ផ្គើន​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព​!! Read More

មេបញ្ជាការ​ផ្នែកសឹក​រង​​មង្គលបូរី យក កាំភ្លើង AK ទៅ​គំរាម​បាញ់​ម្ចាស់​ហាង​យីហោ “​ហេង គង់​” ដល់​ហាង​

ខេត្ត​បន្ទាយមានជ័យ​-​ដោយ​:​សុភ័ក្ត្រ​ ​ទិដ្ឋភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​មេបញ្ជាការ​ផ្នែកសឹក​រង​មង្គលបូរី​បាន​ស្ពាយ​កាំភ្លើង AK គំរាម​បាញ់​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ យីហោ “​ហេង គង់​” ដល់​មុខ​ហាង​បណ្តាលឱ្យ​ម្ចាស់​ហាង និង​បុគ្គលិក​បម្រើការ​ក្នុង​ហាង​រត់​បាតជើង​ស​ព្រាត​។​ ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រពន្ធ​ម្ចាស់​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ ហេង គង់ បានឱ្យដឹងថា លោក កែវ ស៊ុន​លី មាន​តួនាទី​ជា​មេបញ្ជាការ​ផ្នែកសឹក​រង​មង្គលបូរី បាន ស្ពាយ​កាំភ្លើង AK  និង​មាន​ពាក់​ទុ​សៀ​ដាក់​គ្រាប់​ពេញ​មក​ជេរប្រមាទ និង​គំរាម​បាញ់​ប្តី​អ្នកស្រី​ដែល​ជា​ម្ចាស់​ហាង ឈ្មោះ ហេង គង់ និង​នារី​បម្រើការ​ក្នុង​ហាង​មាន​ការភិតភ័យ រត់​ចែក​ជើង​គ្នា​ព្រាត​។​ ​អ្នកស្រី​ឱ្យដឹងទៀតថា …

មេបញ្ជាការ​ផ្នែកសឹក​រង​​មង្គលបូរី យក កាំភ្លើង AK ទៅ​គំរាម​បាញ់​ម្ចាស់​ហាង​យីហោ “​ហេង គង់​” ដល់​ហាង​ Read More