អាជ្ញាធរ​សង្កាត់​ផ្សារកណ្តាល​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ ដែល​បង្កឡើង​ដោយ​ជំងឺ​រាលដាល កូវី​ដ​-១៩ (COVID-19) និង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​ជា​សមាជិក​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (COVID-19) ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២០ លោក ស្រិល អុិន ចៅសង្កាត់ នៃ​សង្កាត់​ផ្សារកណ្តាល រួម​នឹង​ក្រុមការងារ​សង្កាត់ ក្រុមការងារ​ភូមិ និង​កម្លាំង​ប្រជា​ការពារ​ភូមិ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង បាន​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ COVID-19 …

អាជ្ញាធរ​សង្កាត់​ផ្សារកណ្តាល​ចុះ​បំពេញ​កាតព្វកិច្ច​ការពា​រ​និង​សង្គ្រោះ​សុខភាព និង​ជីវិត​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ Read More

អ្នក​ម្តាយបង្កើត​លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បរិច្ចាគ​អង្ករ​ចំនួន​២​តោន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការវិវត្តន៍​របស់​ជំងឺ​កូវី​ដ​-១៩ (COVID-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​មិន​ទាន់​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​ណាមួយ​នោះ ស្របពេល​ដែល​រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស COVID-19 និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​ការងារ​មនុស្សធម៌​ក្រុង ឧបាសិកា តាន់ អ៊ូ​សឿ​ម ត្រូវជា​ម្តាយ​បង្កើត​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​កូនចៅ​ទាំងអស់ និង​លោក វ៉ាន់ ប៊ុន​ធី អនុប្រធាន​អង្គភាព​លទ្ធកម្ម​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ក្រុមគ្រួសារ​បាន​សម្តែង​នូវ​សមានចិត្ត​តាមរយៈ​ការស្ម័គ្រចិត្ត​បរិច្ចាគ​ទ្រព្យ​ផ្ទាល់ខ្លួន​ជា​អង្ករខ្សាយ​ចំនួន ២,០០០​គីឡូក្រាម (២​តោន​) ជូន​ទៅ​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត រក្សាទុក​ចាត់ចែង​តាម​ការ​គួរ​។​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត …

អ្នក​ម្តាយបង្កើត​លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បរិច្ចាគ​អង្ករ​ចំនួន​២​តោន​ជូន​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ Read More

ដំណឹង​រីករាយ​!! លោក តាន់ គឹម​រិទ្ធ និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន​សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ០២​ខែ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ២​ខែ​ដល់​អាជីវករ​ទាំងអស់​ដែល​បាន​ជួល​ប្រកប​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​នេះ​។​ ​ស្ថិតក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជា​សកល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ទាំងអស់គ្នា និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លោក តាន់ គឹម​រិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និង​ក្រុមគ្រួសារ​បាន​ឯកភាព​គ្នា​សម្រេច​ថា មិន​គិត​ថ្លៃ​ឈ្នួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អាង​អម្រឹត​អូរ​ខៃ​ដន រយៈពេល ២​ខែ គឺ​ខែ​មីនា និង​ខែមេសា ឆ្នាំ​២០២០​។ ដែល​វិធានការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម​លក់​ម្ហូបអាហារ …

ដំណឹង​រីករាយ​!! លោក តាន់ គឹម​រិទ្ធ និង​ក្រុមគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ជួល​តូប និង​ខ្ចុ​ស​បណ្តែត​ទឹក​នៅ​អាង​អម្រឹត​អូរ​ខៃ​ដន​សម្រេច​មិន​គិតថ្លៃ​ជួល​រយៈពេល ០២​ខែ​ Read More

លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​ចំនួន ១២៦​នាក់​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​រសៀល ថ្ងៃ​អង្គារ ៨​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​រៀបចំ​ពិធី​ប្រគល់​អំណោយ​ជា​គ្រឿងឧបភោគ​និង​បរិភោគ រួម​នឹង​ថវិកា​មួយចំនួន ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ជូន​ដល់​មន្ត្រីនគរបាល​អន្តោ​ប្រវេ​សន៍ នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត សរុប​ចំនួន ១២៦​នាក់​។​ ​អំណោយ​ដែល​បាន​បែងចែក​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំង …

លោក​ឧត្តមសេនីយ៍ទោ ស៊ឹម ចាន់​ណាក់ និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​ចំនួន ១២៦​នាក់​ Read More

ឯកឧត្តម គឹ​ង វណ្ណៈ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ក្នុងភូមិ​ដុង​អារញ្ញ​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​ថ្ងៃ​ចន្ទ ៧​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០​នេះ ឯកឧត្តម គឹ​ង វណ្ណៈ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួម​នឹង​ក្រុម​ការងារ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​ត្រលប់​មក​ពី​បរទេស ចំនួន ៤០​ខ្នង​ផ្ទះ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ក្នុងឱកាស​នោះ ឯកឧត្តម គឹ​ង វណ្ណៈ បាន​ត្រួតពិនិត្យ​កំដៅ​ក្នុង​ខ្លួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​វិល​ត្រលប់​មក​ពី​បរទេស …

ឯកឧត្តម គឹ​ង វណ្ណៈ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ (COVID-19) ក្នុងភូមិ​ដុង​អារញ្ញ​ Read More

លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​ស្ត្រី​ម្នាក់​ដែល​បាន​រងរបួស​ធ្ងន់​ដោយ​ឧបទ្ទវហេតុ​ផ្ទុះ​ក្បាល​ធុង​ហ្គាស​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម​ពី​ករណី​ផ្ទុះ​ក្បាល​ធុង​ហ្គាស លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ចាត់តាំង​ឱ្យ​លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​ចំនួន ១,៣០០,០០០ (​មួយ​លាន​បី​សែន​) រៀល ប្រគល់ជូន​ស្ត្រី​រងគ្រោះ​ឈ្មោះ សឿ​ម …

លោក រ៉េត រ៉​ន ប្រធានការិយាល័យ​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ​សាលាក្រុង​ប៉ោយប៉ែត បាន​នាំយក​ថវិកា​មួយចំនួន​ប្រគល់ជូន​ស្ត្រី​ម្នាក់​ដែល​បាន​រងរបួស​ធ្ងន់​ដោយ​ឧបទ្ទវហេតុ​ផ្ទុះ​ក្បាល​ធុង​ហ្គាស​ Read More

ផ្លូវលំ​មួយ​ខ្សែ​ត្រូវបាន​កែលម្អ​ឡើងវិញ​ក្រោម​កិច្ច​អភិវឌ្ឍ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​មូលដ្ឋាន ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ភូមិ​ចំនួន​៣ ដែល​បាន​រង​ការខូចខាត​នា​ពេល​កន្លងមក​ត្រូវបាន​កែលម្អ​ឡើងវិញ​ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ក្រោម​កិច្ច​អភិវឌ្ឍ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​សកម្មភាព​ចុះ​អនុវត្ត​ផ្ទាល់​ដោយ​ក្រុមការងារ​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ក្រោម​ការយកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត លោក ភោគ …

ផ្លូវលំ​មួយ​ខ្សែ​ត្រូវបាន​កែលម្អ​ឡើងវិញ​ក្រោម​កិច្ច​អភិវឌ្ឍ​របស់លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត Read More

យុទ្ធនាការ “​ប៉ោយប៉ែ​ត​ស្អាត​” ផ្សារ​ភ្ជាប់​នឹង​គម្រោង “​ដាំ​ដើម​លឿង​រាជ ១,០០០​ដើម​” ត្រូវ​បាន​សាទរ​ពី​សប្បុរសជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​ប៉ោយប៉ែត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩ លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​លោក​បណ្ឌិត អោម សេង​បូរ៉ា ស្ថាបនិក CEO Master Club ព្រមទាំង​សមាជិក សមាជិកា និង​ក្រុមហ៊ុន​អចលនទ្រព្យ LRG ចុះ​ដាំ​ដើម​លឿង​រាជ​នៅតាម​ដងផ្លូវ …

យុទ្ធនាការ “​ប៉ោយប៉ែ​ត​ស្អាត​” ផ្សារ​ភ្ជាប់​នឹង​គម្រោង “​ដាំ​ដើម​លឿង​រាជ ១,០០០​ដើម​” ត្រូវ​បាន​សាទរ​ពី​សប្បុរសជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​ប៉ោយប៉ែត​ Read More

ខណៈ​កូន​រដូវប្រាំង​កំពុង​អូសបន្លាយ​នេះ ទឹក​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប​អាច​ផ្គត់ផ្គង់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រយៈពេល ១​ខែ​កន្លះ​ទៅ ២​ខែ​បន្តទៀត​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩ បានឱ្យដឹងថា ថ្មីៗ​នេះ​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន​អាន​កូ វ័តធ័រ​សឹប​ផ្លាយ (Anco Water Supply) ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្រុង​ប៉ោយ​ប៉ែត នឹង​ធ្វើ​ការផ្អាក​ផ្គត់ផ្គង់​ទឹក​មួយ​រយៈ ដោយ​មូលហេតុ​កូន​រដូវប្រាំង​បានអូសបន្លាយ​ធ្វើឱ្យ​អាង​ស្តុក​ទឹក​នៅ​អូរ​ខៃ​ដន​មានការ​រីងស្ងួត​ទាំងស្រុង និង​មិន​អាច​បញ្ជូន​ទឹក​ទៅ​ស្ថានីយ​ផលិត​ទឹក​បាន​។​ ​ចំពោះ​បញ្ហា​នេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត សូម​ជម្រាប​ជូន​ដល់​សាធារណជន​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃទី​០១ …

ខណៈ​កូន​រដូវប្រាំង​កំពុង​អូសបន្លាយ​នេះ ទឹក​ប្រមាណ​៧០​ម៉ឺន​ម៉ែត្រគូប​អាច​ផ្គត់ផ្គង់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រយៈពេល ១​ខែ​កន្លះ​ទៅ ២​ខែ​បន្តទៀត​ Read More

កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ៨៥៣​ម៉ែត្រ​ក្នុង​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ដោយ​ចាក់​បេតុង​អា​មេមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ៤៩៥​លាន​រៀល​

ក្រុង​ប៉ោយប៉ែត​-​ដោយ​: លាង សុភ័ក្ត្រ​ ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១១​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក គាត ហ៊ុល អភិបាល នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត និង​មាន​ការចូលរួម​ពី​នាយក​រដ្ឋបាល​ក្រុង មន្ត្រី​បច្ចេកទេស​សាលាខេត្ត ប្រធាន អនុ​ការិយាល័យ​អង្គភាព ចៅសង្កាត់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុ​ភូមិ​សមាជិក​ភូមិ កម្លាំង​ប្រជា​ការពារ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ទាំង​ពីរ​សង្កាត់​ប្រមាណ​ជាង …

កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង ៨៥៣​ម៉ែត្រ​ក្នុង​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ដោយ​ចាក់​បេតុង​អា​មេមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប ៤៩៥​លាន​រៀល​ Read More