ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ប្តឹងអ្នកសារព័ត៌មានទៅអយ្យការអមសាលាដំបូងខេត្តកោះកុង
ខេត្តកោះកុង-ដោយ: សុភ័ក្ត្រ ដល់ថ្នាក់ហ្នឹងផង! ទើបទប់អំណាចកុំឱ្យធ្លាក់មិនទាន់ស្រួលខ្លួនផង លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បែរជាប្តឹងអ្នកសារព័ត៌មានទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយមិនខ្វល់ពីច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា នោះឡើយ។ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នាពេលកន្លងមកត្រូវបានអ្នកសារព័ត៌មានជាច្រើនស្ថាប័នធ្វើការចុះផ្សាយជុំវិញរឿងរ៉ាវអាស្រូវមិនចេះអស់របស់លោកក្នុងតួនាទីជាប្រធានមន្ទីរ។ ដើម្បីទប់ស្កាត់កុំឱ្យអ្នកសារព័ត៌មានបន្តចុះផ្សាយរឿងអាស្រូវរបស់លោកតទៅទៀត ប្រធានមន្ទីរកសិកម្មរូបនេះបានប្រើប្រាស់ក្បាច់ចុងក្រោយ ហើយក៏មានការពេញនិយមនោះគឺប្តឹងអ្នកកាសែតទៅតុលាការដើម្បីដាក់គុក ទុកជាការព្រមានកុំឱ្យចេះតែហ៊ានចុះផ្សាយរឿងរបស់ខ្លួន។ ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងខេត្តកោះកុង ដែលជាទឹកដីរបស់លោកស្រាប់ ត្រូវបានប្រភពព័ត៌មានពីខេត្តកោះកុងបង្ហើបឱ្យដឹងនៅថ្ងៃទី២២ …
ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ប្តឹងអ្នកសារព័ត៌មានទៅអយ្យការអមសាលាដំបូងខេត្តកោះកុង Read More