គំនរឈើ និងសកម្មភាពអូសឈើចេញពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចចូលទុកក្នុងក្រុមហ៊ុន ថាច់វូដ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ
ខេត្តមណ្ឌលគិរី-ដោយ: ក. ឈុន លី សកម្មភាពកាប់ឈើ និងអូសឈើចេញពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចជារៀងរាល់ថ្ងៃចូលស្តុកទុកក្នុងដីសម្បទានរបស់ក្រុមហ៊ុន ថាច់ វូដ ស្ថិតនៅក្នុងទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានគេសង្ស័យថាកំពុងប្រព្រឹត្តអំពើល្មើសច្បាប់ (ត្រីងៀតឆ្លៀតពង) និងផ្ទុយពីគោលការណ៍ក្នុងសៀវភៅបន្ទុករបស់ក្រុមហ៊ុន។ សកម្មភាពរបស់ក្រុមហ៊ុន ថាច់វូដ បែបនេះត្រូវបានគេសង្កេតឃើញធ្វើសកម្មភាពយ៉ាងសកម្ម និងជាច្រើនថ្ងៃខែមកហើយ។ ជាមួយគ្នានេះ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុននេះបានជួលប្រជាពលរដ្ឋឲ្យចូលទៅកាប់ព្រៃជិតឆ្ងាយនៅជុំវិញក្រុមហ៊ុន និងបានជួលត្រាក់ទ័របស់ប្រជាពលរដ្ឋអូសឈើចូលទៅទុកក្នុងដីសម្បទានរបស់ក្រុមហ៊ុនយ៉ាងប្រញាប់ប្រញាល់។ ដើម្បីបង្គរទុកសម្រាប់កែច្នែតាមខ្នាតមុននឹងដឹកចេញបន្តដែលអាចនិយាយបានថា ស្ថិតក្រោមរូបភាពជាឈើចាស់របស់ដីសម្បទានរបស់ខ្លួន។ តាមប្រភពពីអ្នកកាប់ឈើ និងអ្នកស៊ីឈ្នួលដឹកឈើឲ្យក្រុមហ៊ុនមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុនបានជួល និងផ្ដល់ត្រង់ស៊ីន័រឲ្យពួកគាត់ចូលកាប់ និងដឹកជញ្ជូនឈើចូលក្រុមហ៊ុនដោយផ្ដល់កម្រៃក្នុង ១ម៉ែត្រគូបតម្លៃ …
គំនរឈើ និងសកម្មភាពអូសឈើចេញពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចចូលទុកក្នុងក្រុមហ៊ុន ថាច់វូដ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ Read More