សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ​កំពូល “​សារព័ត៌មាន​អាស៊ី​” លើក​ទី​១៦ ឆ្នាំ​២០១៩

នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល “​សារព័ត៌មាន​អាស៊ី​” លើក​ទី​១៦ (ASIA MEDIA SUMMIT 2019) ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ក្នុង​ខេត្ត​សៀមរាប​។​ ​សន្និសីទ​កំពូល “​សារព័ត៌មាន​អាស៊ី​” លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រោម​ប្រធានបទ “​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍ​ទីផ្សារ​”​។ …

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ​កំពូល “​សារព័ត៌មាន​អាស៊ី​” លើក​ទី​១៦ ឆ្នាំ​២០១៩ Read More

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ

ក្រុង​ប៉ោយប៉ែត​-​ដោយ​: សុភ័ក្ត្រ​ ​យោង​តាម​ការអំពាវនាវ និង​ជូនដំណឹង​របស់​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ដែលមាន​ខ្លឹមសារ​ដើម​ដូច​ខាងក្រោម​÷ ​ក្នុង​នាម​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខ្ញុំបាទ ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ឱ្យបាន​ជ្រាបថា រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​បាន​ត្រៀម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ការពា​រសុខ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ជូន​ប្រជាពលរដ្ឋ គ្រប់ ២៤​ម៉ោង​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នេះ ដោយ​បំណងល្អ​ក្នុង​ការព្រួយបារម្ភ​អំពី​សុខទុក្ខ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។​ ​ខ្ញុំបាទ​សូម​ចូលរួម​យោបល់ ក្រើនរម្លឹក​ដល់​បងប្អូន​ពាក់ព័ន្ធ​នឹង​ការ​សែនព្រេន ពេល​អុជ​ធូប​ទៀន និង​ដុត​ក្រដាស​សែន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​មុននឹង​ចេញ​ទៅ​ណា​មក​ណា ត្រូវ​ពិនិត្យមើល​ភ្លើង​ធូប​ទៀន​ឱ្យអស់ ឬ​ពន្លត់​ទៀនធូប ហើយ​កុំ​ភ្លេច​បិទ​កុងតាក់​ភ្លើងអគ្គិសនី​ឱ្យ​រួចរាល់​សិន ដើម្បី​ការពារ​ខ្លាចក្រែង​មាន​បង្ក​ទៅ​ជា​អគ្គិភ័យ​បណ្ដាលឱ្យ​ឆាបឆេះ​ផ្ទះសម្បែង​ខ្លួនឯង និង​ផ្ទះ​អ្នកដទៃ​ជិតខាង​នាំឱ្យ​កើត​សោកនាដកម្ម​ដោយ​នឹកស្មាន​ដល់​។​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​នេះ ផងដែរ …

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការការពារ​សុវត្ថិភាព និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេញ ២៤​ម៉ោង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ Read More

លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប ជំនួស​លោក សូរ ប្លាតុ​ង ទៅកាន់​មុខ​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​លោក នួន …

លោក នួន ពុទ្ធា​រ៉ា ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ក្រុង​សៀមរាប​ថ្មី Read More

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​

ខេត្តសៀមរាប​-​ដោយ​: គៀន គាល​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ប្រាសាទបាគង ជំនួស​លោក ម៉ក់ សំភារ អតីត​អភិបាលស្រុក​ប្រាសាទបាគង ដែល​ត្រូវបាន​ចូលនិវត្តន៍ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​ ​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​បណ្ឌិត …

លោក សូរ ប្លាតុ​ង ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ប្រាសាទបាគង ជំនួស លោក ម៉ក់ សំភារ ដែល​ត្រូវបាន​ចូលនិវត្តន៍​ Read More

សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី “​ការអនុវត្ត​តម្លៃ​បណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​”

ខេត្តសៀមរាប​-​ដោយ​:​សុភ័ក្ត្រ​ ​គ្រឹះស្ថាន​អង្គរ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវកា​រស្តី អំពី​មូលដ្ឋាន ៧ ​ចំណុច​ក្នុង​ការដំឡើងថ្លៃ​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​។ ការអនុវត្ត​ដំឡើងថ្លៃ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​ចាប់ផ្តើម​អនុវត្តន៍​ចាប់​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តទៅ ដែល​តម្លៃ​ត្រូវបាន​បែងចែក​ជា ៣​ប្រភេទ​គឺ​៖ ១-​ប្រភេទ​បណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ​ ២-​ប្រភេទ​បណ្ណ​ចូល​ទស្សនា ៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព​រយៈពេល ១០​ថ្ងៃ​។​ ៣-​ប្រភេទ​បណ្ណ​ចូល​ទស្សនា ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព​រយៈពេល ០១​ខែ​។​ ​នៅ​ក្នុង​តម្លៃ​ថ្មី​បណ្ណ​ចូល​ទស្សនា​ទាំង ៣​ប្រភេទ​ខាងលើ​នេះ …

សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី “​ការអនុវត្ត​តម្លៃ​បណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​” Read More

លោក ម៉ុង ប៊ុន​លីម អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ត្រូវបានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​

ខេត្តសៀមរាប​-​ដោយ​:​សុភ័ក្ត្រ​ ​លោក ម៉ុង ប៊ុន​លីម អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ត្រូវបានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​។​ ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជកា​ររ​បស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ត្រូវបាន​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៧ នេះ​។​ ​សូមបញ្ជាក់​ថា ការដំឡើង​តួនាទី​របស់​មន្ត្រីរាជកា​រ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​គឺ​មាន​ការឯកភាព​ពី​ក្រសួងមហាផ្ទៃ ក្រសួង​មុខងារសាធារណៈ និង​ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​ ​ជាមួយគ្នានេះដែរ កន្លងមក លោក ម៉ុង …

លោក ម៉ុង ប៊ុន​លីម អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី ត្រូវបានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ Read More

​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​ស្ដីពី “​វប្បធម៌​ទេសចរណ៍​” មាន​ប្រទេស​ចូលរួម​ជាង​៩០

ខេត្តសៀមរាប​-​ដោយៈ​ប៉ាកកា​មាស​ ​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​ពិភពលោក ស្ដីពី “​ទេសចរណ៍​វប្បធម៌​” ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ប្រជុំ​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។​ ​សន្និសីទ​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​នេះ គឺ​មាន​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ខាង​វប្បធម៌ និង​ទេសចរណ៍ មកពី​ប្រទេស​ចំនួន​ជាង​៩០​ចូលរួម​។​ ​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប មានប្រសាសន៍​ថា​ពេញ​មួយថ្ងៃ ច័ន្ទ​ទី​២​ខែ​កុម្ភៈ គឺ​រូប​លោក និង​មន្ត្រី​រដ្ឋាភិបាល ជាច្រើន​ទៀត កំពុង​ប្រចាំការ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​បដិសណ្ឋារកិច្ច និង​ទទួល​គណៈប្រតិភូ ដែល​កំពុង​ធ្វើដំណើរ​តាម​យន្តហោះ​ជា​បន្តបន្ទាប់​។​ ​លោក ង៉ូវ សេង​កាក់ …

​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ពិភពលោក​ស្ដីពី “​វប្បធម៌​ទេសចរណ៍​” មាន​ប្រទេស​ចូលរួម​ជាង​៩០ Read More