​លោក ម៉ា សុខុម សន្តិសុខ​ផ្សារ​អូ​ឫស្សី​ដែល​បាន​វះកាត់​បូស​ដើមដៃ​បានទទួល​ប្រាក់ឧបត្ថម្ភ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ គណៈប្រតិភូ​មូលនិធិ​សហ​សង្គ្រោះ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ លោក ម៉ា សុខុម បុគ្គលិក​សន្តិសុខ​ផ្សារ​អូរឫស្សី ដែល​បាន​វះកាត់​បូស​ដើម​ដៃ​និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០.០០០​រៀល​។ ជាមួយគ្នានេះ ក្រុមការងារ​កាកបាទ​ក្រហម​ផ្សារ​អូរឫស្សី​ក៏បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ១០០.០០០​រៀល​ផង​ដែរ ៕  

​លោក ម៉ា សុខុម សន្តិសុខ​ផ្សារ​អូ​ឫស្សី​ដែល​បាន​វះកាត់​បូស​ដើមដៃ​បានទទួល​ប្រាក់ឧបត្ថម្ភ​ Read More

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​ជាយ​អា​រ៉ែ​ង​ទេ ប្រសិនបើ​ផលប៉ះពាល់​ច្រើន​ជាង​ផលចំណេញ​”

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោងតាម​លិខិត​គតិ​យត្តិ​មួយច្បាប់ លេខ​០២.​ស​ជណ​.​កប​ច ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ញើ​ទៅកាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោកជំទាវ តែ ច័ន្ទ​មនី អនុប្រធាន​គណៈកម្មកា​រ​ទី​៣ នៃ​រដ្ឋសភា​កាលពី​ពាក់កណ្តាល​ខែ​មុន​។ អត្ថន័យ​នៃ​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្កត់ធ្ងន់ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​ទេ​ប្រសិនបើ​ផលប៉ះពាល់​ច្រើនជាង​ផលចំណេញ​”​។​ ​លិខិត​ដដែល​បានឱ្យដឹង​ទៀត​ថា “​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​តំបន់​អា​រ៉ែ​ង​ជា​ទ្រព្យសម្បត្តិ​ដ៏​វិសេសវិសាល​ដែល​ត្រូវ​ការអភិវឌ្ឍ​និង​អភិរក្ស​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។​បើទោះបីជា​មាន ឫ គ្មាន​គម្រោង​វា​រី​អគ្គិសនី (​ជាយ​អា​រ៉ែ​ង​) នេះ​ក៏​ដោយ​។ ការ​ប្រែក្លាយ​តំបន់​អា​រ៉ែ​ង ជា​តំបន់​អេកូ​ទេសចរណ៍ …

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា “​នឹង​មិន​អភិវឌ្ឍ​វា​រី​អគ្គិសនី​នៅ​តំបន់​ជាយ​អា​រ៉ែ​ង​ទេ ប្រសិនបើ​ផលប៉ះពាល់​ច្រើន​ជាង​ផលចំណេញ​” Read More

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន និង​ប្រារព្ធ​ធ្វើ​កម្មវិធី​រាត្រី ស្រមោល​សរ​និទាឃ​រដូវ​មិត្តភាព​កម្ពុជា​-​ចិន​

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​មន្ត្រី​ជំនាញ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បានបញ្ចប់​ការពិភាក្សាគ្នា​លើ​បញ្ហា​សំខាន់ៗ សម្រាប់​ត្រៀម​រៀបចំ​កម្មវិធី​រាត្រី​ស្រមោល​សរ​និទាឃ​រដូវ​កម្ពុជា​-​ចិន ដែល​ជា​ការសម្ដែង​សិល្បៈ ស្តី​ពី​ទំនាក់ទំនង​មិត្ដភាព​កម្ពុជា​-​ចិន នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ នាពេល​ខាងមុខ​នេះ ។​ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី  “​ការរៀបចំ​កម្មវិធី​រាត្រីសមោសរ​និទាឃរ​ដូវ​នៃ​ទំនាក់ទំនង​មិត្ដភាព​កម្ពុជា​-​ចិន​” កាលពី​ព្រឹក​ថ្ងៃ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង​ថា “​មកដល់ពេលនេះ ក្រុមការងារ​រៀបចំ​កម្មវិធី សម្ដែង​សិល្បៈ​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ ទាំង​កម្លាំង ធន​ធន​មនុស្ស និង​ឧបករណ៍​បច្ចេកទេស …

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន និង​ប្រារព្ធ​ធ្វើ​កម្មវិធី​រាត្រី ស្រមោល​សរ​និទាឃ​រដូវ​មិត្តភាព​កម្ពុជា​-​ចិន​ Read More

ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា ប្រធាន​រដ្ឋបាល​ជលផល​ថ្មី ជំនួស ឯកឧត្តម ណៅ ធូ​ក​

​រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៥១ ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ជំនួស​ឯកឧត្តម ណៅ ធួ​ក ដែល​បាន​ដាក់​អោយ​ចូល​និវត្តន៍​។​ ​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​បាន​ការចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​យ៉ាងច្រើន​កុះករ ៕

ឯកឧត្តម អេង ជា​សាន ត្រូវបាន​តែងតាំង​ជា ប្រធាន​រដ្ឋបាល​ជលផល​ថ្មី ជំនួស ឯកឧត្តម ណៅ ធូ​ក​ Read More

កូនប្រុស​ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹង​ត្រូវ​ជំនួស​តំណែង​តំណាងរាស្ត្រ ឯកឧត្តម សូ ឃុន ដែល​បាន​ទទួលមរណៈភាព​កាលពី​ខែ​មករា កន្លងទៅ

រាជធានី​ភ្នំពេញ​-​ដោយៈ​សុភ័ក្ត្រ​ ​យោង​តាម​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ប្រជុំ​អនុម័ត​សំណើសុំ​ប្រកាស ទទួលស្គាល់​លោក សុខ សូ​កាន ជា​កូនប្រុស​របស់ ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​តំណាងរាស្ត្រ​ថ្មី​នៃ​មណ្ឌល​ខេត្ត​តាកែវ ជំនួស ឯ​ឧត្តម សូ ឃុន ដែល​បាន​ទទួលមរណភាព​កាលពី​ខែ​មករា ឆ្នាំ​២០១៥ កន្លងទៅ​។ ​រដ្ឋសភា​នឹង​ប្រកាស​សុពលភាព នៃ​អាណត្តិ​របស់​លោក សុខ សូ​កាន ជា​សមាជិក​រដ្ឋសភា​នីតិកាល ទី​៥ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា នាពេល​ខាងមុខ​នេះ …

កូនប្រុស​ឯ​ឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹង​ត្រូវ​ជំនួស​តំណែង​តំណាងរាស្ត្រ ឯកឧត្តម សូ ឃុន ដែល​បាន​ទទួលមរណៈភាព​កាលពី​ខែ​មករា កន្លងទៅ Read More