អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥ គណៈសង្ឃ​នាយក​កម្ពុជា ដាក់​សង្ឃប្រកាស​សំខាន់ៗ ចំនួន ៨​ចំណុច ដើម្បី​បន្ត​ពង្រឹង​ការងារ និង​វិន័យ​ពុទ្ធចក្រ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ក្នុង​សង្ឃប្រកាស​បានបញ្ជាក់​ថា ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់ និង​ព្រះសង្ឃ​គ្រប់​រូប​ត្រូវ​ពង្រឹង និង​បង្កើន​ការយល់ដឹង​ស៊ីជម្រៅ​ក្នុង​ពុទ្ធ​សាសន​វិជ្ជា​។ ចំណែក​អាចារ្យ និង​គណៈកម្មការ​ទ្រទ្រង់​វត្ត​គ្រប់រូប​ក៏​ត្រូវ​យកចិត្តទុកដាក់​សិក្សា​ធម៌​វិន័យ ទន្ទិញធម៌​ឲ្យ​ចេះចាំ​ស្ទាត់ជំនាញ ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​ពុទ្ធសាសនា​ក្នុងប្រទេស​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ទៅ​មុខ​ស្រប​ជាមួយ​ស្ថានភាព​សង្គម​បច្ចុប្បន្ន​។​ ​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃនាយក​មាន​ខ្លឹមសារ​លម្អិត​ដូចខាងក្រោម​៖  

អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥ គណៈសង្ឃ​នាយក​កម្ពុជា ដាក់​សង្ឃប្រកាស​សំខាន់ៗ ចំនួន ៨​ចំណុច ដើម្បី​បន្ត​ពង្រឹង​ការងារ និង​វិន័យ​ពុទ្ធចក្រ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ Read More

​អនុក្រឹត្យ​ស្តីពី “​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន​”

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​អនុក្រឹត្យ​ស្តីពី “​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន​”​។​ ​អនុក្រឹត្យ​នេះ​មាន​គោលបំណង​កំណត់​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន​ចំណុះ​រាជរដ្ឋាភិបាល​។​ ​អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​នៃ​ការបង្កើត​ខុទ្ទកាល័យ​ ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន រចនាសម្ព័ន្ធ និង​ភារកិច្ច​របស់​ខុទ្ទកាល័យ និង​មុខតំណែង និង​ប្រាក់​បំណាច់​សម្រាប់​មុខតំណែង​នីមួយៗ​ក្នុង​ខុទ្ទកាល័យ​។​ ​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ខុទ្ទកាល័យ​ ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន​ចំណុះ​រាជរដ្ឋាភិបាល​។​ …

​អនុក្រឹត្យ​ស្តីពី “​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​ប្រធាន​ស្ថាប័ន​” Read More

ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) នឹង​ដំណើរការ​ផ្សាយ ២៤​ម៉ោង​លើ ២៤​ម៉ោង ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​តទៅ​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) នឹង​ដំណើរការ​ផ្សាយ​ពេញ ២៤​ម៉ោង​លើ ២៤​ម៉ោង ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​តទៅ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្តម គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​)​។​ ​ឯកឧត្តម គឹម គុណ​វ​ឌ្ឍ បាន​បញ្ជាក់​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា “​គោរព​ជូន លោក​-​អ្នក​ជ្រាប​! កម្មវិធី​ផ្សាយ របស់ ទទ​ក​យើងខ្ញុំ​ចាប់ពី​ថ្ងៃ​ពុធ ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​តទៅ នឹង​ផ្សាយ …

ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) នឹង​ដំណើរការ​ផ្សាយ ២៤​ម៉ោង​លើ ២៤​ម៉ោង ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ​តទៅ​ Read More

លិខិត​គាំទ្រ របស់​សារព័ត៌មាន​ពុទ្ធិ​ខ្មែរ (​ស​.​ព​.​ខ​) ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

សារព័ត៌មាន​ពុទ្ធិ​ខ្មែរ (​ស​.​ព​.​ខ​) សូម​សម្តែង​កតញ្ញុតា និង​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​ចេញ​លិខិត​ផ្លូវការ​ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវឱ្យ ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង ០៦:០០​នាទី ដល់ ម៉ោង​០៩:០០​នាទី​ព្រឹក …

លិខិត​គាំទ្រ របស់​សារព័ត៌មាន​ពុទ្ធិ​ខ្មែរ (​ស​.​ព​.​ខ​) ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ Read More

លិខិត​គាំទ្រ របស់​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) សូម​សម្តែង​កតញ្ញុតា និង​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន​ចេញ​លិខិត​ផ្លូវការ​ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧ តម្រូវឱ្យ ឯកឧត្តម ខាំ​ពូន កែវ​មុណី ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM 107.50MHz ក្នុង​ការផលិត​កម្មវិធី​ចម្រុះ​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល ៣​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់ពី​ម៉ោង ០៦:០០​នាទី ដល់ ម៉ោង​០៩:០០​នាទី​ព្រឹក …

លិខិត​គាំទ្រ របស់​ក្លឹប​អ្នកកាសែត​ឯករាជ្យ (​ក​.​អ​.​ឯ​) ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ Read More

លទ្ធផល​រយៈពេល ២៥​ថ្ងៃ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ទូទាំងប្រទេស លើក​ទី​១

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​រយៈពេល ២៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំង​ប្រទេស លើក​ទី​១​។ ជា​លទ្ធផល កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​ចំនួន ៩៣២​ករណី ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ២៣០០​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន រយៈពេល ២៥​ថ្ងៃ​។​ ១-​កម្លាំង​នគរបាល​ជាតិ​ធ្វើការ​បង្ក្រាប​បាន​ចំនួន ៨៨០​ករណី ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ២១៦៥​នាក់ (​ស្រី ២០០​នាក់​) រួមមានៈ ករណី​ជួញដូរ ៥៧១​ករណី ឃាត់ខ្លួន ៩៩១​នាក់ (​ស្រី …

លទ្ធផល​រយៈពេល ២៥​ថ្ងៃ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ខុសច្បាប់​ទូទាំងប្រទេស លើក​ទី​១ Read More

ទិញ​រថយន្ត និង​ម៉ូតូ​ថ្មី​ប្រជា​ពលរដ្ឋ​មិនចាំបាច់​ធ្វើ​ស្លាក​លេខ​ទៀត​នោះទេ​ ​រាជធានី​

​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​ថា​ ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅពេល​ទិញ​ឡាន ម៉ូតូ​ថ្មី ប្រជាពលរដ្ឋ​លែង​ត្រូវការ​មក​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ដើម្បី​ធ្វើ​ផ្លាក​លេខ​ធ្វើ​ប័ណ្ណ​សម្គាល់​យានជំនិះ​ទៀតហើយ ។​ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្តថា គ្រប់​ហាង​លក់​ម៉ូតូ​ទាំងអស់ គាត់​បង់លុយ​ជំនួស​ប្រជាពលរដ្ឋ​គ្រាន់តែ​ចំណាយ​ថ្លៃ​សេវា​ថែម​បន្ដិច​ជាការ​ស្រេច​។ ជាក់ស្តែង ម៉ូតូ​តម្លៃ ១៥០០​ដុល្លារ ថ្លៃ​សេវា ១០​ដុល្លារ ដូចនេះ​ប្រជាពលរដ្ឋ​ចំណាយ​តែ ១៥១០​ដុល្លារ គឺ​គ្រប់គ្រាន់​ហើយ​។ ​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ម៉ូតូ …

ទិញ​រថយន្ត និង​ម៉ូតូ​ថ្មី​ប្រជា​ពលរដ្ឋ​មិនចាំបាច់​ធ្វើ​ស្លាក​លេខ​ទៀត​នោះទេ​ ​រាជធានី​ Read More

គណៈកម្មការ​ផ្សារ​អូរឫស្សី​បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព អនាម័យ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​

រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​គណៈកម្មការ​ផ្សារ​អូរឫស្សី​បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព អនាម័យ និង​សហការ​ជា​ប្រចាំ​ជា​មួយ​អាជ្ញាធរ សមត្ថកិច្ច​ជុំវិញ​បរិវេណ​ផ្សារ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​។​ ​ស្ថានភាព​ទូទៅ​សម្រាប់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧ នេះ​អាជីវករ​លក់ដូរ​មាន​ប្រមាណ ១​ភាគរយ លក់​នៅ​ក្រៅ​ផ្សារ​តាម​មុខ​អគារ និង​ចិញ្ចើមផ្លូវ​១៦៦ លក់​តែ​របស់​ហូប និង សែន មាន​នំ ផ្លែឈើ ជ្រូក​ខ្វៃ ត្រីងៀត និង​ទៀន ធូប ផ្កា ជាដើម​។​ល​។​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ផ្សារ​អូរឫស្សី​បាន​ផ្អាក​ការផ្គត់ផ្គង់​ចរន្ត​តាម​តូប​ក្នុង​ផ្សារ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់ ទី​៣០ …

គណៈកម្មការ​ផ្សារ​អូរឫស្សី​បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព អនាម័យ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ Read More

ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន ដែល​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ទាល់​។ ​គិត​មកដល់​ឆ្នាំ​២០១៧​នេះ មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ប្រមាណ​ជា ៣៤៥​នាក់ ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន​សម្ភារ​ប្រើប្រាស់​មួយកញ្ចប់ ក្រមា​មួយ និង​ថវិកា​ចំនួន ១៦០.០០០​រៀល​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បំពាក់​មេដៃ​មាស​ការងារ​ជូន​មន្ត្រី​ដែល​បាន​ចូលនិវត្តន៍​ផងដែរ ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជា​ភាតរភាព​ជាមួយ​និវត្តជន​ក្រសួង​ព័ត៌មាន​ Read More

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”!

​រាជធានី​ភ្នំពេញ​-​ដោយ​:​សុភ័ក្ត្រ​ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ​មុន​នេះ​បន្តិច​ថា “​ថ្ងៃនេះ​លោក​បាន​ណែនាំ​ថា ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​។ បើ​ស្ថានីយ​ឯកជន​ណា ដែល​ចង់​រក្សា​តម្លៃ​វិជ្ជាជីវៈ​របស់​ខ្លួន អនុម័ត​ជំហរ​នេះ​ទៀត​គឺជា​ការ​ប្រសើរ​” ។​ ​សូមបញ្ជាក់​ថា ឯកឧត្តម ខៀវ កាញារីទ្ធ ក៏​ធ្លាប់បាន​លើកឡើង​ផងដែរ​ថា “​ចំពោះ​ការបណ្តុះបណ្តាល​ពិធីករ ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិនមែន​ជា​ការងាយស្រួល​ទេ ត្រូវ​មាន​ទាំង​សីលធម៌ មាន​ទាំង​ចំណេះដឹង​” ៕​  

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ “​ពិធីករ ពិធី​ការិនី​ណា ដែល​មើលងាយ​សាធារណជន មិនត្រូវ​មាន​មុខ​មាន​សំលេង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ទេ​”! Read More