
ខ្លឹមសារនៃការបួស (បព្វជ្ជា)
ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធា និងឆន្ទៈក្នុងការប្រព្រឹត្តបដិបត្តិតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យនេះជាឧបនិស្ស័យដ៏ប្រពៃខ្ពង់ខ្ពស់ឈានចូលទៅរកខ្លឹមសារនៃការបួស។ ដើម្បីឱ្យការបួសបានសម្រេចនូវប្រយោជន៍ យ៉ាងពិតប្រាកដនោះ ត្រូវតែយល់ឱ្យច្បាស់អំពីខ្លឹមសារនៃការបួស សូម្បីតែពាក្យថា “ការបួស” ឬពាក្យថា “បព្វជ្ជា” ក៏ត្រូវតែយល់ដឹង។ បព្វជ្ជា (ការបួស) នេះតាមការសម្គាល់ជាទូទៅ គឺមានមកជាយូរយារហើយ តាំងតែមុនព្រះពុទ្ធសាសនាកើតឡើងម្ល៉េះ។ នៅក្នុងពពួកមនុស្សទាំងឡាយ មានមនុស្សខ្លះចេះគិតពិចារណាសម្លឹងឃើញជីវិតរបស់មនុស្សទាំងឡាយនៅក្នុងសង្គម មានការប្រព្រឹត្តទាំងល្អ ទាំងអាក្រក់ ពេលខ្លះសង្គមក៏មានសេចក្តីចម្រើន ពេលខ្លះក៏មានការសាបសូន្យ និងផ្លាស់ប្តូរប្រែប្រួលទៅជាប្រការផ្សេងៗមិនមានការទៀងទាត់ពិតប្រាកដរកសារៈ និងសេចក្តីសុខឱ្យឋិតថេរពុំបានឡើយ។ ការមានជីវិតរស់នៅកណ្តាលនៃសង្គមក្រៅអំពីសេចក្តីក្រវល់ក្រវាយ និងក្រៅអំពីរកសេចក្តីសុខចាកការស្ងប់បានដោយលំបាកហើយនោះ វានៅមានសភាពមិនប្រសើរម្យ៉ាងទៀតគឺ ការមិនងាយមានឱកាសក្នុងការស្វែងរកសេចក្តីពិតនៃជីវិត …
ខ្លឹមសារនៃការបួស (បព្វជ្ជា) Read More